ព័ត៌មានអន្តរជាតិ ៖ ងាកក្រឡេក ទៅមើល ទំព័រសារព័ត៌មានបរទេស ចិន ឆៃណាដេលី ឯណោះវិញ បានចេញផ្សាយអោយដឹងថា បណ្តា បងប្អូនជនជាតិ ត្រូវជាសាច់ញាត្តិ ក្រុមមនុស្ស ដែលជាអ្នកធ្វើ ដំណើរលើយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួននោះ មានវិនាទីមួយ ពួកគេ បាននាំគ្នាស្រែកទ្រ ហ៊ោយំ យ៉ាងសង្វេគ និងអ្នកខ្លះទៀត បានដួលសន្លប់ ខណៈពេលដែលទទួលបានព័ត៌មានអោយ ដឹងថា យន្តហោះ ម៉ាឡេស៊ី MH370 នោះ ពិតជាបានធ្លាក់នៅ សមុទ្រ ឥណ្ឌា ភាគខាងត្បូង ពិតប្រា កដមែន ក្រោយពីមានការថ្លែងការណ៍ ពីសំណាក់ លោក Najib Raza នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ។
ប្រភពបន្តអោយដឹងថា បណ្តាបងប្អូន ជនជាតិចិន ត្រូវជាសាច់ញាត្តិ ក្រុមមនុស្ស ដែលជាអ្នកធ្វើ ដំណើរលើយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួននោះ ពួកគេទាំងអស់គ្នា បាននាំគ្នា សម្រាក និង ទន្ទឺងរង់ចាំ បណ្តាព័ត៌មាន ចុងក្រោយស្តីពី ករណីបាត់យន្តហោះខាងលើ នៅឯ សណ្ឋាគារ ក្រុង ប៉េកាំង ប្រទេសចិន ។
ប្រភពបន្តអោយដឹងថា ក្រុមគ្រួសាររបស់អ្នកដំណើរនៅក្នុងទីក្រុង ប៉េកាំងថា «ក្រុមការងារបានបញ្ជាក់ថា មនុស្សទាំងអស់នៅលើយន្តហោះ បានបាត់បង់ជីវិតហើយ។ គួរបញ្ជាក់ថា សេចក្តី ប្រ កាស របស់ លោក Razak ពឹងផ្អែកទៅលើការវិភាគព័ត៌មានរបស់ផ្កាយរណប ដែលបញ្ជូន មក ដោយ យន្តហោះរ បស់ផ្កាយរណប នៃចក្រភពអង់គ្លេស ដែលមានឈ្មោះថា Inmarsat និងការ ស៊ើបអង្កេតហេតុការណ៍គ្រោះថ្នាក់ របស់អាកាសចរណ៍អង់គ្លេសដែលមានឈ្មោះថា Branch ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី