CamNews

តារា 

គៀត សុវណ្ណឡាង ស្រវ៉ា​យក​អាជីព​២ ក្នុង​ពេល​តែ​មួយ

ភ្នំពេញ៖ តារាចម្រៀងថ្មីរបស់ផលិតកម្ម ភ្លេងរីខដដែលជាសាខា របស់ផលិតកម្មរស្មីហង្សមាស
កញ្ញា គៀត សុវណ្ណឡាង បានបង្ហើបប្រាប់ឲ្យដឹងថា នាងមិនបោះបង់អាជីពសម្តែងនោះទេ បើ
ទោះបីជាពេលនេះ នាងក្លាយជាតារាចម្រៀង ក៏ដោយព្រោះអាជីពទាំងពីរនេះ សុទ្ធសឹងតែជា
អាជីពដែលនាង ស្រលាញ់ ដូច្នេះនាងនឹងស្រវ៉ាយកទាំងពីរ ក្នុងពេលតែមួយ។

អស់រយៈពេលមិនតិចជាងពេល២ឆ្នាំទេ ដែលតារាស្រីរូបស្រស់កញ្ញា គៀត សុវណ្ណឡាង បានឃ្លាត
ឆ្ងាយពីការសម្តែង បើទោះបីជាមានអ្នកដឹកនាំជាច្រើន បានព្យាយាមទាក់ទងនាង មកសម្តែងក៏
ដោយក៏ជារឿយៗ នាងតែងតែបដិសេធមិនទទួល ដោយសារតែនាងចង់ទុកពេល ចាប់អាជីពជា
តារាចម្រៀង ឲ្យជោគជ័យសិន។

ស្ថិតក្នុងសំលៀកបំពាក់អាវ សខោខ្លីត្រឹមភ្លៅ បែបស្តាយយុវវ័យ បូករួមជាមួយទឹកមុខញញឹមពព្រាយ
កញ្ញា គៀត សុវណ្ណឡាង បានប្រាប់ក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល ដោយផ្ទាល់ថា នាពេលកន្លងមកនាងបានផ្អាកជាមួយ និងការសម្តែងដោយសារតែចង់ទុក ពេលឲ្យបានច្រើនជាមួយ និងអាជីពថ្មីតែពេលនេះនាងកំពុងតែត្រៀម ចេញបទចម្រៀងវ៉ុលថ្មី ប្រមាណជា៣បទ នៅផលិតកម្ម
ភ្លេងរីខដ ដូច្នេះ ចាប់ពីពេលនេះទៅនាងអាច មានពេលវេលាក្នុងការ ចាប់យកអាជីពចាស់សារជាថ្មី
ម្តងទៀតបាន។

តារាស្រីវ័យក្មេងសាច់សរ ម៉ដ្ឋលោង ថ្គាមខ្លា កញ្ញា សុវណ្ណឡាង បានប្រាប់ឲ្យដឹងថា “ បើទោះបីជា
ពេលនេះខ្ញុំចាប់អាជីពជាតារាចម្រៀង ក៏ដោយក៏ខ្ញុំមិនអាច បោះបង់អាជីពចាស់ ចោលបានដែល
ព្រោះ ថាទស្សនិកជនបានស្គាល់ខ្ញុំ រហូតដល់ថ្ងៃនេះ គឺដោយសារការសម្តែងដូច្នេះ ខ្ញុំមិនអាចបោះ
បង់ចោលនោះទេ ម្យ៉ាងខាងផលិតកម្មក៏មិនបានហាមឃាត់ ខ្ញុំក្នុងការទទួលថតខ្សែភាពយន្តអីនោះ
ដែរ”។

តារាចម្រៀងស្រីស្រស់រូបនេះ បានប្រាប់បន្ថែមទៀតថា  ពេលនេះនាងមិននៅមិនទាន់មាន គម្រោង
ក្នុង ការចេញ សម្តែងរឿងថ្មីនៅឡើយទេ ដោយសារតែលើកមុនមានគេ ទាក់ទងមកនាងឲ្យថតច្រើន តែដោយសារតែនាងបដិសេធផ្ទួនៗគ្នា ទើបធ្វើឲ្យអ្នកដឹកនាំខ្លះគិតថា នាងបោះបង់អាជីពនេះ ចោល
ហើយ ឆ្លៀតក្នុងឱកាសនេះ នាងក៏ចង់ប្រកាសដែលថានាង និងវិលចាប់អាជីពនេះ ជាថ្មីម្តងទៀត
ដោយក្នុង ពេលតែមួយនេះនាងចាប់អាជីព២ គឺការសម្តែង និងការច្រៀង៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keat sovanlang entertainment singer khmer star