CamNews

ភាពយន្ត 

The Avengers 2 មានឈ្មោះថ្មីហើយ នឹងចេញក្នុងឆ្នាំ ២០១៥

ក្នុងកំឡុងពេលកម្មវិធី Comin-Con 2013 ក្រុមហ៊ុន Marvel Studio បាននាំយករឿងធំៗ​ ២
របស់ខ្លួន មកផ្សព្វផ្សាយដោយមានដូចជា ៖ Thor: The Dark World និង Captain America:
The Winter Soldier តែដល់ពេលជិតបញ្ចប់កម្មវិធី ស្រាប់តែអ្នកដឹកនាំរឿង Josh Whedon
បានចេញមកប្រកាសអំពីរឿង The Avengers 2 ដែលមានឈ្មោះថ្មី និងព័ត៌មានមួយចំនួន
ថែមទៀត ។

"The Avengers 2" is the official name of the new 7

The Avengers : Age Of Ultron គឺជាឆ្មោះផ្លូវការនៃរឿងទី ២ របស់ Avengers នេះ ។ Ultron
គឺជាតួអង្គអ្នកវិទ្យាសាស្រ្ត ដែលមានទេពកោសល្យយ៉ាងអស្ចារ្យ​ដែលមានឈ្មោះថា Henry
Pym ។  ដោយសារតែទេព្យកោសល្យ និង ចំណេះរបស់ខ្លួនចេះដឹងល្អពេក Pym បានមាន
គំនិតចង់គ្រប់គ្រងពិភពលោក Pym ជាតួចិត្តអាក្រក់ ដែលពាក់អាវការពារដែកសុទ្ធ ដូចជា
មនុស្សយន្ត ។ Pym ក៏ជាប់ក្នុងចំណាត់ថ្នាក់លេខ ២៣ ជាតួអង្គមនុស្សអាក្រក់បំផុត ក្នុងពិភព
រឿងគំនូរជីវចលរបស់ IGN ។

"The Avengers 2" is the official name of the new 1

"The Avengers 2" is the official new name 2

ក្រុមហ៊ុន Marvel ក៏បានបង្ហាញរូប Poster រឿងថ្មីៗមួយចំនួន របស់ខ្លួនអោយទស្សនិកជន
បានឃើញផងដែរ គួបផ្សុំជាមួយនិង ព័ត៌មានចុងក្រោយមួយទៀតគឺ រឿង The Avengers :
Age Of Ultran នឹងនាំទស្សនិកជន អោយស្គាល់កំពូលបុរសមួយទៀតគឺ Ant-Man ៕ 

"The Avengers 2" is the official name of the new 4
 
"The Avengers 2" is the official name of the new 5
 
"The Avengers 2" is the official new name 6


​​​​​​​​​​                                                                                                                                                           ដោយ លីលី
                                                                                                                       ប្រភព ៖ k14 

Tags: movie the avengers thor captain america movie star hollywood marvel comic-con