CamNews

ប្លែកៗ 

និស្សិតម្នាក់រួចផុតពីសេចក្តីស្លាប់ព្រោះផឹក ទឹកនោមខ្លួនឯង

នៅថ្ងៃទី21/4 កន្លងទៅDaniel Chong  អាយុ24ឆ្នាំ​ ជានិស្សិតបច្ចេកទេសនៅសកលវិទ្យា
ល័យ
California(អាមេរិច) ត្រូវបានចាប់ខ្លួនព្រោះសង្ស័យថាជាមនុស្សម្នាក់ក្នុងចំណោម
9នាក់ដែលបាន
ជួញដូរថ្នាំញៀននិងអាវុធខុសច្បាប់។
ក្រោយការសាកសួរប៉ូលីសបានឃាត់ខ្លួន7នាក់ហើយបញ្ជូនទៅគុកDanielChongក៏ជាមនុស្សម្នាក់
ក្នុងនោះដែរ។ជាក់ស្ដែងមិនយល់ថាហេតុអ្វីបានជាDaniel Chong ត្រូវបានគេភ្លេចក្នុងគុក។ Daniel
Chong
បានឲដឹងថា ក្រោយពីការសាកសួររួចហើយប៉ូលីសបាននិយាយថានឹងឲគាត់មានសេរីភាពវិញ
ក្នុងពេលឆាប់ៗនេះ ហើយថែមទាំងនឹងជូនគាត់ត្រលប់ទៅផ្ទះវិញផងដែរ។ តែជាលទ្ធផលគាត់ត្រូវបាន
គេនាំចូលគុកវិញហើយភ្លេចចោលនៅទីនោះតែម្ដង។

Daniel Chong និស្សិតអភ័ព្វ
នៅក្នុងគុកដែល Daniel Chong ជាប់ឃុំនោះមិនដែលមានអ្វីសំរាប់ញ៉ាំ រឺទឹកផឹកឡើយ។ ដោយ
មិនអាចទ្រាំបានពីការស្រេកទឹកយ៉ាងខ្លាំង គាត់បានបង្ខំចិត្តផឹកទឹកនោមខ្លួនឯងដើម្បីនៅមានជីវិត
រស់បន្តទៀត។ ក្រោយមកគាត់បានធ្លាក់ខ្លួនក្នុងស្ថានភាពមមើមមាយ។ ដោយអស់សង្ឃឹមថានឹង
គ្មានជីវិតរស់ទៀតទេ គាត់បានប្រើធ្មេញខាំដៃរបស់ខ្លួនហើយសរសេរលើជញ្ជាំងថា"សុំទោសម៉ាក់!"។
រហូតដល់ថ្ងៃទី25/4 គាត់ទើបបានចេញពីបន្ទប់ឃុំឃាំង។ ក្រោយ5 ថ្ងៃក្នុងគុក គាត់បានស្រកគីឡូ
អស់7kg ហើយគាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្នុងអាការៈបាត់បង់ជាតិទឹកនិង
មានរបួសនៅសួតមកពីការលេបអំបែងកែវ៕
ដោយ៖ nano
ប្រភព៖ k14

Tags: Daniel Chong unbelievable strange