ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ទំព័រ សារព័ត៌មានបរទេស បរទេស ស៊ីអិន អិន បានដកស្រង់ សម្តីមន្រ្តីជាន់ខ្ពស់ម្នាក់ របស់ប្រទេសម៉ាឡេស៊ី សុំមិនបញ្ជេញឈ្មោះ អោយ ដឹងថា យន្តហោះ MH370 របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី បានហោះ ជុំវិញដែនអាកាស ប្រទេសនេះ មុននឹងបាត់ខ្លួន និង បាត់ទំនាក់ទំនង ពីប្រព័ន្ធ រ៉ាដា ។
បន្ថែមពីលើនេះ ប្រភពដដែល បន្តអោយដឹង ដល់ទីភ្នាក់ងារ សារព័ត៌មាន អាមេរិក អោយដឹងថា MH370 ដែលជាប្រភេទ យន្តហោះ Boeing 777 អាចនឹងមានចេតនា ប្តូរគន្លងផ្លូវរថ ដើម្បីគេច អោយផុត ពីប្រព័ន្ធរ៉ាដា ។ គួរបញ្ជាក់ យន្តហោះម៉ាឡេស៊ី MH370 បានបាត់ខ្លួន កាលពីថ្ងៃទី ៨ មីនា កន្លងទៅ ក្នុងប្រតិបត្តិការ ហោះហើរ ដឹកជញ្ជូន អ្នកដំណើររបស់ខ្លួន ពីទីក្រុង កូឡាឡាំពួរ ទៅទីក្រុង ប៉េកាំង ប្រទេសចិន ដោយនៅក្នុងនោះ បានបាត់ការទាក់ទង ខណៈហោះដល់ ដែន អាកាសប្រទេសវៀតណាម ស្របពេលដែល មកទល់នឹងពេលបច្ចុប្បន្នភាពនេះ សកម្មភាពយ៉ាង សស្រាក់សស្រាំ ពីបណ្តា ប្រទេស ក្នុងតំបន់ និងក្រៅតំបន់ ក៏កំពុងតែ មមាញឹក តាមរក នៅឯ ដែនទឹក អធិបតេយ្យភាព មហាសមុទ្រ ឥណ្ឌា ភាគខាងត្បូង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ