CamNews

ប្លែកៗ 

Mario ឡើងកាលីប បើកឡាន Mercedes ទៅជួយសង្រ្គោះ ព្រះនាង (មានវីដេអូ)

ប្រិយមិត្តមួយចំនួន ប្រាកដជានៅចាំច្បាស់ មិនទាន់ភ្លេចឡើយ នូវតុក្កតាហ្គេមមួយដែល ខ្មែរយើងនិយម ហៅថា "ហ្គេមតុក្កតាស៊ីផ្សិត" ដែលតួអង្គក្នុងតុក្កតានោះមានឈ្មោះថា Mario។ ហ្គេមមួយនេះ Mario ត្រូវ ធ្វើដំណើរផ្សេងព្រេង ដោយឆ្លងកាត់នូវឧបសគ្គជាច្រើន ពីមួយវគ្គទៅមួយវគ្គដោយការដើរ រត់ និងលោត តែប៉ុណ្ណោះ ដើម្បីទៅជួយព្រះនាង ដែលត្រូវបិសាចចាប់ នៅចុងវគ្គ។

សម្រាប់ Mario នៅក្នុងវីដេអូខាងក្រោមនេះ មិនបានធ្វើដំណើរផ្សេងព្រេងដោយការដើរ រត់ និងលោតដូច មុនទៀតឡើយ ពោលគឺឡើងកាលីបជិះសុទ្ធតែឡានស៊េរីទំនើប Mercedes ទៅជួយសង្គ្រោះព្រះនាង តែម្តង។

តាមពិតទៅ Mario ជិះសុទ្ធតែឡាន Mercedes នេះ មិនមែនជាហ្គេម Update ថ្មីពីក្រុមអ្នកអភិវឌ្ឍន៍ហ្គេម នោះទេ វាគ្រាន់តែជាគំនិតច្នៃប្រឌិត ដោយមានកាត់តវីដេអូពីឈុតខ្លះរបស់ហ្គេម Mario ក្នុងស្ប៉ត ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Mercedes ប៉ុណ្ណោះ។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

 

ដោយ៖ សិលា
ប្រភព៖ youtube


Tags: Mario,  Mercedes,  Super Car,  Unbelievable,  វីដេអូប្លែកៗ