CamNews

តារា 

Gan LuLu បង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មី ជាមួយនឹងរ៉ូបប៉ាក់ និងផ្ទៃមុខស្លេកស្លាំង

Gan LuLu បើទោះជាភ្លេច Make Up ជាមួយនឹងទឹកមុខមិនស្រស់ ប៉ុន្តែនាងនៅតែមិន
ភ្លេចបង្អួតសាច់នៅក្នុងពិធីឡើយ។

កាលពីថ្ងៃម្សិលមិញ (29/7), Gan LuLu បានមានមុខនៅក្នុងសន្និសិទកាសែតឲ្យភាពយន្តមួយ
របស់អ្នកដឹកនាំរឿង Deng Jianguo នៅ Guangzhou ។ ស្រីស្រស់បានធ្វើឲ្យមានការភ្ញាក់ផ្អើល
ជាមួយនឹងទឹកមុខមិនសូវស្រស់បស់, ស្បែកស្រអាប់ស្លេកស្លាំងដោយគ្មានការជួយពីអ្នកផាត់មុខ
ឡើយ។ បើទោះជាមិនបាន Make Up ប៉ុន្តែ Gan LuLu មិនបានភ្លេចឡើយនូវទំលាប់ស្លៀកពាក់
បញ្ចេញសាច់ បង្អួតសាធារណជន ជាមួយនឹងរ៉ូបប៉ាក់ពណ៌ស ស្តើង ធ្លុះៗ មើលឃើញខោអាវក្នុង
ទាំងអស់។

សូមទស្សនារូបភាពខាងក្រោម ៖

 

ដោយ៖ សិលា
ប្រភព៖ VB



Tags: gan lulu lace skirt haggard face entertainment star