CamNews

ភាពយន្ត 

បេសកកម្មទី ២៣ របស់ James Bond ក្នុងខ្សែភាពយន្ត Skyfall

ខ្សែភាពយន្តស៊េរី James Bond ដែលបានសាងឈ្មោះល្បីតាំងពីឆ្នាំ ១៩៦២ មកនោះបានបន្តវគ្គដល់
វគ្គទី ២៣ ហើយដែលក្នុងរឿងទី ២៣ នៃស៊េរីរឿងចារកម្មសម្ងាត់នេះមានចំណងជើងថា Skyfall។

លោកអ្នកប្រហែលជាធ្លាប់បានទស្សនារឿង James Bond ដ៏ល្បីល្បាញ ក្នុងនោះមកដល់ឆ្នាំ ២០១២
នេះដំណើររឿងរបស់ចារបុរសរបស់ចារកម្ម M16 រូបនេះបានចេញដំណើរក្នុងបេសកកម្មជ្រោះមរ
ណៈដែលខ្សែភាពយន្តនេះ ត្រូវបានដឹកនាំការសម្ដែងដោយ Sam Mendes និងនិពន្ធដោយអ្នកនិពន្ធ
៤ រូប គឺ Neal Purvis, Robert Wade, John Logan និង Ian Fleming ហើយក្នុងវគ្គទី ២៣ នៃសាច់
រឿងនេះត្រូវបានដើរតួជា James Bond ដោយ Daniel Craig ដែលលោកបានបង្ហាញមុខជា James
Bond ជាលើកដំបូងក្នុងខ្សែភាពយន្ត Casino Royale ដែលចាក់បញ្ចាំងក្នុងឆ្នាំ ២០០៦។

ក្នុងខ្សែភាពយន្ត Skyfall នេះគឺនិយាយពីបញ្ហាផ្ទៃក្នុងរបស់ស្ថាប័នចារកម្មសម្ងាត់ MI6 ដែលប្រធាន
នៃស្ថាប័ននេះកំពុងតែត្រូវរដ្ឋាភិបាលអង់គ្លេសបង្ខំផ្នែកនយោបាយអោយលាលែងពីដំណែង ដោយ
សារតែកាន់ដំណែងយូរណាស់មកហើយ។ Bond បានចេញបេសកកម្មមួយដើម្បីទៅយកនូវបន្ទះ
ទិន្នន័យដែលត្រូវគេលួចទៅ ក្នុងបន្ទះផ្ទុកទិន្នន័យនោះមានផ្ទុករាល់ការសម្ងាត់របស់ MI6 និងព័ត៌មាន
របស់រាល់ភ្នាក់ងារសម្ងាត់ MI6 ទាំងអស់។

Bond ត្រូវបានភ្នាក់ងារដែលជាសហការីរបស់ខ្លួនបាញ់មួយគ្រាប់ហើយបានធ្លាក់ទៅក្នុងជ្រោះ ដែល
នាំអោយ MI6 បានប្រកាសថា Bond បានស្លាប់ តែអ្វីដែលជាការពិតនោះគឺ Bond បានសម្ងំលាក់ខ្លួន
ដើម្បីសិក្សាអំពីអាថ៍កំបាំងក្នុងរឿងនេះ ហើយគេបានងើបពីស្លាប់ដើម្បីមកជម្រះរឿងខុសឆ្គងមួយ
នេះក្រោយពេលដែលគេដឹងថាបន្ទះផ្ទុកព័ត៌មាននោះ ត្រូវបានគេលួចទៅដែលទាក់ទងដល់ប្រធាន
ស្ថាប័ន MI6 ដែលខ្លួនធ្វើការអោយ។

ខ្សែភាពយន្ត Skyfall នេះត្រូវបានចំនាយទឹកប្រាក់អស់ ២០០ លានដុល្លាក្នុងការថត ហើយបានរក
ប្រាក់មកវិញចំនួនជាង ៥៣៩ លានដុល្លាក្នុងរយៈពេល ១ សប្ដាហ៍ដំបូងនៃការចាក់បញ្ចាំង ដែលខ្សែ
ភាពយន្តរឿង Skyfall នេះហាក់ដូចជាបានលើកឈ្មោះស៊េរី James Bond ឡើងវិញក្រោយពេល
ដែលទទួលការរិះគន់ជាខ្លាំងក្នុងខ្សែភាពយន្ត Bond 22 គឺ Quantum of Solace កាលពីឆ្នាំ ២០០៨។

ខ្សែភាពយន្តរឿង Skyfall នេះត្រូវបានឧបត្ថមដោយស្រាបៀរ Heineken ដែលជាម្ចាស់ឧបត្ថមធំចំពោះ
ខ្សែភាពយន្តនេះដែលត្រូវបានចាក់បញ្ចាំងតាមប្រទេសនានា ទូទាំងពិភពលោក ហើយនៅកម្ពុជា Hei
neken ក៏ជាម្ចាស់ឧបត្ថមធំផងដែរ។ ខ្សែភាពយន្តរឿង Skyfall បានចាក់បញ្ចាំងជាសាធារណៈហើយ
នៅកម្ពុជា ដែលមានចាក់បញ្ចាំងនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា 


Tags: movie 2012 skyfall 007