ព័ត៌មានរូបភាព ៖ នាវេលាសម្រាកចុងសប្តាហ៍នេះ តើប្រិយមិត្ត មិត្តអ្នកអានមានគំរោងដើរ
កំសាន្តនៅតាមទីរមណីយដា្ឋនណាដែរឬទេ? បើពិតជាមានមែននោះ សូមជូនពរអោយជួប
តែសេចក្តីសុខសុវត្តិភាពទាំងទៅ ទាំងមកណា៎។ ដោយឡែក អាណិតតែមិត្តអ្នកអានដែល
មិនបានទៅដើរលេងនឹងគេ ទំនងជាអផ្សុកណាស់ហើយមើលទៅ ។ ដូច្នេះឆ្លៀតនៅក្នុងឱ
កាសនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ងាកក្រឡេកមក
មើលនូវអត្ថបទសារព័ត៌មានរូបភាពស្តី អាកប្បកិរិយាមិនល្អ ក៏ដូចជា ចម្លែកៗរបស់សិស្ស
និស្សិតប្រទេសចិន ដែលនាំអោយមានការរិះគន់។
ជាការពិត ក្នុងនាមជានិស្សិត ដែលពោរពេញទៅដោយការអប់រំ និង មានចំណេះដឹងជ្រៅ
ជ្រះ គួរណា ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ក៏ដូចជា ទម្លាប់ល្អៗ ដើម្បីជាគំរូដល់ប្អូនជា
សិស្សនិស្សិតជំនាន់ក្រោយ ទើបជាការប្រសើរ ។ តែបើសិនណា ពិតជាបានធ្វើនូវរឿងមិន
គប្បី ក៏ដូចជា អាកប្បកិរិយាមិនសមរម្យហើយនោះ ជាក់ច្បាស់ណាស់ មិនត្រឹមតែគ្មាន
ពាក្យសរសើរប៉ុណ្ណោះទេ តែក៏ត្រូវបានមហាជនរិះគន់ផងដែរ ។ ដើម្បីកុំអោយទន្ទឺងរង់ចាំ
យូរ តាមដានបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ បន្តិចសិនទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន