CamNews

តារា 

Justin Bieber របូតខោពេលត្រូវអ្នកគាំទ្រដេញតាម

Justin Bieber ត្រូវជួបនឹងបញ្ហាជាច្រើនដោយសារតែមានឈ្មោះល្បីល្បាញ និងទទួលបាន
ការគាំទ្រយ៉ាងច្រើនពីក្រុមយុវវ័យ។

កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេងដ៏ល្បីឈ្មោះ Justin Bieber បានជួបប្រទះបញ្ហា
លំបាកដ៏គួរអោយចាប់អារម្មណ៍ នៅព្រលានយន្ដហោះ London ខណៈដែលកំពុងរកផ្លូវ
ឡើងរថយន្ដទៅកាន់សណ្ឋាគារ។

ក្រៅពីត្រូវក្រុមអ្នកគាំទ្រដេញតាម Justin ក៏ត្រូវឡោមព័ទ្ធជាច្រើនលើក ច្រើនសាដោយ
ក្រុមនារី ដែលចូលចិត្តបទចម្រៀងរបស់ខ្លួន។ ជាងនេះទៅទៀត​ ដើម្បីទទួលបានការចាប់
អារម្មណ៍ពីតារាវ័យក្មេងនេះ ក្រុមអ្នកគាំទ្រមួយចំនួនថែមទាំងបានធ្វើសកម្មភាពមួយចំនួន
ដូចជា ស្រែកយំ ឬឆក់កាបូប។ល។

នៅក្នុងរូបថតថ្មីបំផុតរបស់ក្រុមអ្នកប្រមាញ់រូបថតក្នុងអំឡុងពេល Justin  ត្រូវអ្នកគាំទ្រដេញ
តាម គេបានឃើញថា បញ្ហាមួយបានកើតឡើងចំពោះតារាវ័យក្មេងនេះ។ ដោយសារតែ
ស្លៀកខោធូរ មានពេលខ្លះ គេអាចមើលឃើញខោក្នុងទាំងស្រុងរបស់ Justin នេះគឺជារឿង
មួយពិបាកថ្លែង។

ដោយឡែករឿងស្នេហារវាង Justin និង Sel មានប្រភពព័ត៌មានខ្លះនិយាយថា នៅក្នុងរដូវ
ក្ដៅនេះ ពួកគេអាចនឹងមិនបានជួបគ្នាជាញឹកញាប់ ដោយសារតែមមាញឹកនឹងគម្រោង
រៀងៗខ្លួន៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14


Tags: star