CamNews

តារា 

Justinលាត់អាវបង្អួតខោក្នុង នៅមុខអ្នកគាំទ្រ

ក្រោយពីការសម្តែងនៅប្រទេសបារាំងនិង អ៊ីតាលី ថ្មីៗនេះJustin Bieber បានមានមុខ
នៅ
ប្រទេសអេស្បាញដើម្បីផ្សាយពាណិជ្ជកម្មAlbum ថ្មីរបស់ខ្លួន។ ការទាក់ទាញរបស់
បុរសសង្ហារ
នេះតែងតែហួសពីការស្មាន គឺមានអ្នកគាំទ្រយ៉ាងច្រើនមានគំរោង និងប្រមូល
ផ្តុំគ្នានៅគ្រប់កន្លែង
ទាំងអស់ដែលJustin មានមុខ។

កាលពីយប់ថ្ងៃទី៤ ខែមិថុនា Justinបានបង្ហាញខ្លួននៅក្នុងអាគារមួយ ហើយឡើងទៅបន្ទប់មួយ
ដែលមានបង្អួតមើលមកខាងក្រៅ។ ចំណែកនៅខាងក្រោម តាមដងផ្លូវវិញ​មានអ្នកគាំទ្ររាប់រយ
នាក់ដែលកំពុងរង់ចាំចង់ឃើញផ្ទាល់ភ្នែក អ្នកដែលនៅក្នុងបេះដូងរបស់ពួកគេបង្ហាញខ្លួន។

Justin មិនមានការខ្មាស់អៀន លាត់អាវបង្អួតខោក្នុង

ដោយមិនឲ្យអ្នកគាំទ្ររង់ចាំយូរ Justin បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយបង្ហាញខ្លួនតាមបង្អួត
ស្វាគមន៏ទៅអ្នកគាំទ្រ និងច្រៀងពីរបីឃ្លានូវបទចម្រៀងមួយមានចំ
ណងជើងថា"Boyfriend" ។
ជាពិសេសក្រោយពីបាននិយាយនូវពាក្យថា"ស្រលាញ់" ទៅអ្នកគាំទ្រហើយ អ្នកចម្រៀងវ័យក្មេង
អាយុ១៨ឆ្នាំរូបនេះ បានលាត់អាវឡើងបង្អួតខោក្នុងនៅចំពោះមុខអ្នកគាំទ្រយ៉ាងច្រើនថែមទៀតផង។
ប្រហែលនេះ គឺជារបៀបថ្មីក្នុងការទាក់ទាញអ្នកគាំទ្ររបស់Justin?

ដោយ៖ និស្ស័យ
ប្រភព៖ k14


Tags: Justin entertainment star