CamNews

សុខភាព 

ផ្សែង​បារី​ អាចបង្កឱ្យមាន​ជំងឺ​បេះដូង

ការស្រាវជ្រាវ​ថ្មី ​មួយ​បាន​បង្ហាញថា  អ្នក​ហឺត​ផ្សែង​បារី​ច្រើន  នឹង​ងាយ​កើត​មាន​​ជំងឺ​បេះដូង​​
ចំពោះអ្នកជក់បារី និង អ្នកហឺតផ្សែងបារី ពីអ្នកដទៃ   ដែលនៅជុំវិញខ្លួន។ ​មនុស្ស​សុខភាព
​ល្អ​ធម្មតា​ជិត  ៣១០០​នាក់​   ​ដែលមាន​អាយុ​ចន្លោះ​ពី ​៤០​ឆ្នាំ ទៅ​ ៨០​ឆ្នាំ  មិន​ធ្លាប់  ជក់បារី​
សោះ ត្រូវបានគេ​រកឃើញថា ២៦%​ នៃ​អ្នក​ដែល​បាន​ហឺត​ផ្សែង​បារី   ​មានរោគសញ្ញានៃជំងឺ
បេះដូង។

​ដោយសារតែ ផ្សែង​បារី ជាប្រភពមួយ   នៃ​ការកកើត​ជាតិ​កាល់ស្យូម​នៅក្នុង ​ជញ្ជាំង​សរសៃ
ឈាម​អា​រទែ​។ ​​ក្រោយពី​បាន​មើល​ទៅលើ​កត្តា​ហានិភ័យ​ដទៃ​ទៀត​នៃ​ជំងឺ​ បេះដូង​ អ្នកស្រាវ
ជ្រាវ​បាន​សរុប​ថា អ្នក​ដែល​ហឺត​ផ្សែង​ តិច​ មធ្យម និង ច្រើន គឺ​មាន​ហានិភ័យ​ចាប់ពី  ៥០%
ទៅ ៦០%  និង ​៩០%​ នៃការកើត​ជាតិ​កាល់ស្យូម​ ក្នុង​សរសៃឈាម​អារទែ​។​

ដើម្បី​ជួយ​ការពារ​ នៃ​ជំងឺ​បេះដូង​ សំរាប់អ្នកមិនចេះជក់បារី  គួរតែនៅ  ឱ្យឆ្ងាយពីផ្សែងបារី។
ចំណែក អ្នកជក់បារី គួរតែ កាត់បន្ថយ ការជក់បារី ឬ   បើសិនជាអាចធ្វើបាន   គួរតែបញ្ឈប់
ការជក់បារី របស់ខ្លួនតែម្តង និង ធ្វើលំហាត់ប្រាណ ឱ្យបានទៀងទាត់៕

ដោយ៖ វណ្ណៈ
ប្រភព៖ health