ប្រដាប់ដោះទាល់សម្រាប់បុរស ឬជាផ្លូវការគេហៅថាប្រដាប់ភេទនារីសប្បនិមិត្តសម្រាប់បម្រើផ្លូវ
ភេទបុរសនោះបានបោកអ្នកភូមិអស់ពេញមួយភូមិដោយគ្រប់គ្នាយល់ច្រលំថាជាផ្សិតម៉ឺនឆ្នាំ។
គេបានរកឃើញប្រដាប់ភេទសប្បនិមិត្តរបស់នារីដែលមានក្បាល ២ មួយហើយបានផ្អើលពេញភូមិ
ថាជាផ្សិតម៉ឺនឆ្នាំ។ ពត៌មាននេះត្រូវបានគេផ្ដល់ទៅដល់ ប៉ុស្តិ៍ទូរទស្សន៍ក្នុងតំបន់ ហើយខាងពត៌មាន
បានចាត់កញ្ញា Yungfeng Ye ដែលជាអ្នកអត្ថាធិប្បាយដើម្បីចុះទៅយកពត៌មាន។ ពត៌មាននេះត្រូវ
បានគេចាក់ផ្សាយកាលពីអំឡុងសប្ដាហ៍មុនដោយ Ye នាងបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយនឹង
អ្នកភូមិដែលបានរកឃើញផ្សិតម៉ឺនឆ្នាំនេះ។ តាមការរាយការណ៍ពត៌មានរបស់អ្នកយកពត៌មានវ៏យ
ក្មេងរូបស្រស់ សម្ដីទន់រូបនេះបានសនិដ្ឋានអោយដឹងថា វត្ថុនេះគឺជាផ្សិត "លីងជឺ" (Lingzhi) ម៉ឺនឆ្នាំដ៏
កម្រ ហើយជាប្រភេទផ្សិត Ganoderma Lucidum ដែលមានក្បាល ២ ហើយបើតាមការកត់ត្រារបស់
គម្ពឺពីដូនតាចិនមកគឺថាផ្សិតប្រភេទនេះជាអាថ៍កំបាំងនៃថ្នាំទិព្វអាយុម៉ឺនឆ្នាំ ដែលព្រះចៅអធិរាជចិន
ទី ១ Qin Shi Huang បានរកឃើញថ្នាំអាយុវែងនេះដោយប្រើប្រាស់ផ្សិតដូចគ្នានេះដើម្បីផ្សំថ្នាំ។
វត្ថុដែលអ្នកស្រុកផ្អើលថាជា លីងជឺ ម៉ឺនឆ្នាំ
តែក្រោយពេលដែលវីដេអូពត៌មាននេះត្រូវបានចាក់ផ្សាយទាំងនៅលើកញ្ចក់ទូរទ្សសន៍ និងនៅលើ
Internet វាបានក្លាយជារឿងមហាហួសចិត្តមួយសម្រាប់មនុស្សទូទៅមិនថានៅប្រទេសចិន ឬប្រទេស
ណានោះទេ ព្រោះមានអ្នកបានទស្សនាជាច្រើនបានរិះគន់ថាការពិតទៅវាគ្រាន់តែជាប្រដាប់សិច
មួយតែប៉ុណ្ណោះ។ សម្រាប់អ្នកដែលរិះគន់ទៅលើស្ថានីយទូរទស្សន៍ Xi'an News គឺមិនសូវជាច្រើន
ប៉ុន្មានទេតែគេសង្កេតឃើញថាមានគេរិះគន់ជាច្រើនតាមរយៈ Internet ជាពិសេសគឺក្នុងគេហទំព័រ
Sina Weibo ហើយមានមនុស្សមួយចំនួនបានរិះគន់ចំមកលើអ្នកសារពត៌មានស្រីកញ្ញា Ye ថាបែប
ជាមិនដែលបានសង្កេតមើលរបស់ខ្លួនទេមើលទៅ ជាហេតុនាំអោយច្រលំថាជាផ្សិត លីងជឺ ម៉ឺនឆ្នាំ
យ៉ាងនេះទៅវិញ។ តែយ៉ាងណាខាងទូរស្សន៍គេបានចេញផ្សាយសេចក្ដីសុំទោស អំពីពត៌មានមិន
ច្បាស់លាស់មួយនេះ ហើយក៏បានការពារដល់អ្នកយកពត៌មានផងដែរថានាងនៅក្មេងពេកមិនទាន់
បានប្រលូកច្បាស់លាស់ជាហេតុដែលនាងមិនស្គាល់របស់ថាជារបស់អ្វីអោយពិតប្រាកដ៕
ដោយ៖ ម៉ូនីកា
ប្រភពពី៖ Youtube