ជំងឺគេងមិនលក់ បណ្តាលមកពី មូលហេតុមួយចំនួនដូចជា៖ ភាពតានតឹងខាងផ្លូវចិត្ត ការរសាប់រសល់ ការធ្វើការហួស ប្រមាណ ការថ្នាំងថ្នាក់ចិត្ត ការមានកំហឹង ជំងឺទល់លាមក ការហួបចុកច្រើនហួសកំរិត ការទទទួលទានតែ រឺការហ្វេច្រើនពេក ការជក់បារី និងពោះទទេ នៅមុនពេលចូលគេង។ ខាងក្រោមនេះ គឺជាវិធីងាយៗ ក្នុងការ ព្យាបាលជំងឺ គេងមិនលក់បានយ៉ាងមានប្រសិទ្ធិភាព។
វិធីទី១៖
យកទឹកដោះគោ១កែវ លាយជាមួយនឹងទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ហើយទទួលទាន រៀងរាល់ យប់។
វិធីទី២៖
យកទឹកកន្លះលីត្រ លាយជាមួយនឹង ផ្កាចន្ទ័មួយស្លាបព្រាកាហ្វេ កំដៅវាឲក្តៅរយៈពេល ១៥ នាទី រួចច្រោះវា ហើយទទួលទាន ទាន់នៅក្តៅ។ អ្នកក៏អាចថែមទឹកដោះគោក្តៅ រឺ ទឹកឃ្មុំ ដើម្បីធ្វើឲរសជាតិកាន់តែប្រសើរផងដែរ។
វិធីទី៣៖
យកទឹក១ កែវ លាយជាមួយនឹង ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ កូរឲសព ហើយទទួលទាន មុនពេលចូលគេង។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ homeveda