CamNews

តារា 

តារាល្បីៗ ដែលទទួលបានការទាំងការស្អប់ និង ស្រឡាញ់រួមគ្នា

កន្លងមក យើងធ្លាប់បានអានរួចមកហើយ ជាមួយនឹងតារាដែលទទួលបានការ ស្រឡាញ់
និង តារាកំពូលសំអប់របស់ទស្សនិកជន ថ្ងៃនេះដល់វគ្គ តារាដែលមានទាំងការស្អប់និង
ស្រឡាញ់ស្របគ្នា ។


-Taylor Swift ត្រូវបានទស្សនិកជនស្រឡាញ់ចូលចិត្ត ដោយសាររស់រាយរាក់ទាក់ តែគេក៏
បានស្អប់នាង ក្នុងហេតុផលមួយទៀតដែរគឺ មានមិត្តប្រុសច្រើនហើយ តែងតែសរសេរមិន
ល្អពីពួកប្រុសទាំងនោះទៅក្នុងបទចំរៀង ។



-Gwyneth Paltrow ជាម្តាយដ៏ល្អ ហើយក៏ជាម្ចាស់ពានរង្វាន់ Oscar តែដោយសារតែម៉ូត
សំលៀកបំពាក់របស់នាងតែងតែខុសប្លែកហើយជ្រុលហួស ។



-Jennifer Lopez មានអ្នកគាំទ្រច្រើន​ពិតមែន តែយើងក៏ដឹងដែរថាការច្រៀង និង កាយវិការ
លើឆាករបស់នាងតែងតែ មិនគូរគប្បី ។



-Mariah Carey ក៏មានអ្នកគាំទ្រច្រើនផងដែរ តែទាស់ត្រង់ថាមានឬកពារព្រងើយកន្តើយ ។



-Tom Cruise ពិតជាល្បីហើយសំដែងបានល្អ តែគាត់តែងតែមានបញ្ហាជាមួយសាសនារបស់
លោកជានិច្ច ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood