CamNews

តារា 

Taylor Swift កំពុងមានទំនាក់ទំនងស្នេហា ជាមួយនិងតួឯក Romeo ២០១៣?

Taylor Swift តារាចំរៀងស្រី ដ៏មានទេពកោសល្យនិង សមត្ថភាពដ៏ល្បីល្បាញ ត្រូវបានគេស្គាល់
ថាជាតារាស្រី ដែលចូលចិត្តសរសេរបទចំរៀង  ទាក់ទងនិងបុរសដែលជាអតីតមិត្តប្រុសរបស់
នាង ។

Taylor Swift is dating his "Romeo" a handsome 1

ឥលូវនេះ នាងត្រូវបានគេកត់សំគាល់ថា បាននិងកំពុងមានទំនាក់ទំនងស្នេហា ជាមួយនិងប្រុស
ថ្មីមួយទៀតហើយ ។ បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាតួឯករឿង Romeo & Juliet 2013
ដែលមានឈ្មោះថា Douglas Booth ។ កំលោះក្រមុំមួយគូរនេះ ត្រូវបានគេប្រទះឃើញថា បាន
ណាត់ជួបគ្នានៅឯ ក្លឹបកំសាន្តមួយនៅឯរដ្ឋ Hampstead ។

Taylor Swift is dating his "Romeo" a handsome 2

តាមប្រភពព័ត៌មានបានអោយដឹងថា Taylor Swift បានមានចំណាប់អារម្មណ៍ទៅលើ Douglas
ដោយសារតែភាពលេចធ្លោ ក្នុងរឿង Romeo & Juliet ។ ប្រភពដដែលក៏បានប្រាប់ថា ពួកគេទាំង
២ ថែមទាំងមានកន្លែងណាត់ជួប ជាឯកជនទៀតផង ។ ហើយអ្វីដែលគេកត់សំគាល់ជាងនេះ
ទៀតនោះគឺ Taylor Swift បានទិញផ្ទះមួយនៅ London ដែលនៅជិតផ្ទះរបស់ Douglas ។ យ៉ាង
ណាមិញអ្នកទាំង ២ មិនទាន់បញ្ជាក់អំពីទំនាក់ទំនងរបស់គេទាំង ២ ឡើយដូចនេះយើងមានតែ
នៅរង់ចាំមើលទាំងអស់គ្នា ៕ 



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood actor movie star singer taylor swift douglas booth romeo