CamNews

តារា 

សុខ ពិសី បង្ហាញក្ដីស្រមៃ ចង់ក្លាយជាអ្នករាំ​របាំបុរាណ

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីដាច់គេរបស់សាន់ដេ សុខ ពិសី បន្ទាប់ពីនាងបានបាត់ខ្លួនស្ងាត់
ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ធ្វើឲ្យអ្នកគាំទ្រជ្រួលច្របល់មក ពេលនេះនាងកំពុងតែ សំងំថត
បទចម្រៀងថ្មីៗបន្តទៀត ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ដែលគាំទ្ររូបនាង។ កន្លងមកតារា
ចម្រៀងស្រីសាច់សខ្ចីរូបនេះ មិនដែលនិយាយអ្វីក្រៅពីរឿងរ៉ាវទាក់ទងនឹងសិល្បៈ ក៏ដូចជាចង់
បើកហាងកែសម្ផស្ស ដែលនាងខំទៅសិក្សាមុខវិជ្ជាផ្នែកនេះ ដល់សឹង្ហបូរី ។ គេនៅចាំបានថា
ខណៈដែលនាងទៅសិក្សាផ្នែកកែសម្ផស្ស ក៏រងនូវព្យុះភ្លៀងពាក្យចចាមអារ៉ាម បែកអូហូរស្ទឹង
ថានាងមានផ្ទៃពោះ ដែលជារឿងមិនពិត និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះតារាចម្រៀងស្រីស្អាតនេះ
មិនតិចទេ ។ តែនាងនៅមិនរវីរវល់នឹងពាក្យចចាមអារ៉ាមមិនពិតនោះទេ នាងបានវិលត្រឡប់ មកអុកឡុកពិភពសិល្បៈចម្រៀងយ៉ាងក្ដៅគគុកសារជាថ្មីវិញ ។

មិនត្រឹមតែអាចច្រៀង និងសម្ដែងបានល្អទេ តារាចម្រៀង សុខ ពិសី ថែមទាំងមានអត្តចរិករួស
រាយ គួរឲ្យចូលចិត្ត ។ បន្ទាប់ពីជោគជ័យយ៉ាងសម្បើម ក្នុងអាជីពចម្រៀង តារាចម្រៀងខ្ពស់
ស្រឡះរូបនេះ ថែមទាំងចង់ក្លាយជាអ្នករាំរបាំបុរាណទៀតផង ។ នាំឲ្យមហាជនជាច្រើនចង់
ឃើញមិនតិចទេ ថា នាងអាចរាំបានល្អកម្រិតណា តែនាងប្រាប់ថាវាជាក្ដីស្រមៃមួយប៉ុណ្ណោះ ។

នោះក្នុងកម្មវិធីថ្មីមួយរបស់ស្ថានីយទូរទស្សន៍ អប្សរា ដែលបានអញ្ជើញតារាចម្រៀងរបស់សាន់ដេ
សុខ ពិសី ក្នុងកម្មវិធីនោះ នៅចុងបញ្ចប់បានសួរស្រីស្អាត រូបនេះថា តើពីក្មេងស្រមៃចង់ធ្វើអ្វី ក្រៅ
ពីអាជីពចម្រៀង នាងក៏បានឆ្លើយយ៉ាងស្រទន់មកថា "ចង់ក្លាយជា អ្នករាំរបាំបុរាណ"។ នាងបក
ស្រាយថា ដោយសារតែអ្នករាំរបាំបុរាណ មើលទៅទន់ភ្លន់គួរឲ្យស្រលាញ់ ពិសេស អាចថែរក្សា
ប្រពៃណីវប្បធម៍ខ្មែរទៀតផង ។ នាងធ្លាប់តែស្រមៃប៉ុណ្ណោះ មិនដែលបានរាំនឹងគេទេ តែនាងនឹង
ព្យាយាមរកឱកាសទំនេររៀនឲ្យបាន ព្រោះនាងស្រលាញ់ផ្នែកហ្នឹងខ្លាំងណាស់.. ។

តារាចម្រៀង សុខ ពិសី ថ្វីត្បិតតែជាតារាចម្រៀងបែបយុរវ័យ តែនាងមានការគិតគូរវែងឆ្ងាយ និង
មានគំនិតអភិរក្សរបាំបុរាណទៀតផង ពិតជាគួរឲ្យកោតសរសើនូវសន្ដានចិត្តដ៏ល្អរបស់នាងមែន។
LookingTODAY ជូនពរឲ្យនាងបានក្លាយជាអ្នករាំរបាំបុរាណ បានឆាប់ៗ ដូចអ្វីដែលនាងបានគិត
ទុក និងឆាប់បានបង្ហាញសមត្ថភាពឲ្យមហាជនបានឃើញ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sok pisey entertainment khmer star singer