ព័ត៌មានជាតិ ៖ គួរបញ្ជាក់ថា ជាមួយនឹងបេក្ខភាព វីដេអូ ខាងក្រោមនេះ អាចសរបញ្ជាក់អោយឃើញ ថា មានការពេញនិយមជាខ្លាំង នៅក្នុងទំព័រ ហ្វេសប៊ុក កម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ពោលជាខ្សែអាថ៍វីដេអូ សោកនាដកម្មមួយ ខណៈ មានការបាត់បង់ ជីវិតប្រជាពលរដ្ឋខ្មែរ មួយរូប ជា ស្រ្តីវ័យក្មេង ដោយសារតែ នាង បានលង់ទឹកស្លាប់ នៅឯរមណីយដ្ឋានកោះដាច់ ព្រោះតែចង់ជួយមិត្ត របស់ខ្លួន នេះបើយោងតាមការដកស្រង់ ការអះអាង ជាជំហានដំបូង ពីទំព័រហ្វេសប៊ុក មួយ ដោយ សរសេរ និងពណ៌នា អោយដឹងថា "អនិច្ចាប្អូនស្រី ជួយសង្គ្រោះមិត្តភ័ក្ត្រ ធ្វើអោយបាត់បង់ អាយុជីវិត ខ្លួនឯង។ មនុស្សល្អមិនគួរបាត់បង់ជីវិតសោះ" ។
ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមានករណីគ្រោះថ្នាក់លើកនេះ ងាកក្រឡេក ទៅ មើល ក្នុងទំព័រហ្វេសប៊ុក កម្ពុជា ឯណោះវិញ គេឃើញមាន ការចែករំលែកតៗគ្នា ពីខ្សែអាថ៍វីដេអូ ស្តី អំពីគ្រោះថ្នាក់ជាសោក នាដកម្មបាត់បង់អាយុជីវិត ពលរដ្ឋខ្មែរ ស្លូតត្រង់ ម្នាក់នេះ អមជាមួយសារ មួយចំនួន ក្នុងការចូលរួមរំលែកទុក្ខ និង សារដាស់តឿន មួយចំនួនផ្សេងទៀត ដូចគ្នាដែរ តួយ៉ាងមិត្ត ម្នាក់ បានពណ៌នា ពីអារម្មណ៍របស់ខ្លួន និង សារដាស់តឿន អោយដឹងថា " ចឹងហើយបានពេលលេង ខ្ញុំចេះតែ បារម្ភខ្លាចថាមាន រឿងបែបនេះកើតឡើង ។ បើអាចកុំទៅលេងកោះដាច់ កំឡុងខែនេះអី ព្រោះទឹកហូរខ្លាំងពិបាកលេង ហើយភ្លៀងពិបាកធ្វើដំណើរទៀត ខ្ញុំទើបតែទៅកាលពីអាទិត្យមុន ។ យ៉ាងណា សូមវិញ្ញាណខន្ធអ្នកស្លាប់បានទៅកាន់សុគិតិភព" ។
គួររំឭកថា ក្រុមការងារយើងខ្ញុំ និងបន្តនាំយកនូវព័ត៌មានលម្អិត មកផ្សាយជូន នាពេលក្រោយទៀត បន្ទាប់ពីទទួលបានព័ត៌មានផ្លូវការ ខណៈ ប្រភពខាងលើនេះ ជាការអះអាង ជំហានដំបូងតែប៉ុណ្ណោះ ៕
ដោយ ៖ កុសល