ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេសចិន Xi Jinping និង នាយករដ្ឋមន្រ្តី ប្រទេស អូស្រ្តាលី លោក Tony Abbott បានធ្វើកិច្ចពិភាក្សា ផ្លូវការមួយ តាមរយៈ ទូរស័ព្ទដៃ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិល មិញនេះ ប្រធានបទ ស្តីអំពី កំទេចកំទី ដែលចាប់បាន រូបភាព ពីប្រព័ន្ធផ្កាយ រណប សង្ស័យជាបំ ណែកយន្តហោះ របស់ម៉ាឡេស៊ី MH 370 ដោយនៅក្នុងនោះ លោក Abbott បានធ្វើការសង្ខេបព័ត៌ មានចុងក្រោយ ស្តីពី ការវិវត្តន៍ទៅ នៃការរក តម្រុយបាត់ខ្លួន របស់យន្តហោះខាងលើ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា លោក Abbott អះអាងបន្តអោយដឹងថា រដ្ឋាភិបាលរបស់លោក បានបញ្ជូនយន្តហោះ ក៏ដូចជា នាវាជាច្រើនគ្រឿង ទៅកាន់ទីតាំង ដែលមាន ការសង្ស័យថា បានរកឃើញ បំណែកយន្តហោះ ម៉ាឡេស៊ី ពោលមានរយៈចម្ងាយ ច្រើនជាង ៣ ពាន់ គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងលិច រដ្ឋ Perth ប្រទេស អូស្រ្តាលី ។
យ៉ាងណាមិញ ជាការឆ្លើយតប នូវកិច្ចពិភាក្សាជាផ្លូវការ លើកនេះ ប្រធានាធិបតី ប្រទេសចិន Xi Jinping ពិតជាមានសេចក្តីសោមនស្សជាខ្លាំង ក្នុងកិច្ចសហប្រតិបត្តិការ យ៉ាងសស្រាក់សស្រាំរបស់ រដ្ឋាភិបាលប្រទេស អូស្រ្តាលី ក្នុងការ តាមស្វែងរកយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន ខណៈនៅ លើយន្តហោះ ខាងលើ មានជនជាតិចិន ដល់ទៅ ១៥៤ នាក់ឯណោះ ដោយនៅក្នុងនោះ លោក Xi អះអាងបន្តអោយដឹងថា លោក និង បន្ត ផ្សាភ្ជាប់ទំនាក់ទំនង អោយជាប់ជានិច្ច ជាមួយនឹងអូស្រ្តាលី ក្នុងប្រតិបត្តិការ ស្វែងរក លើកនេះ ដោយកិច្ចសហប្រតិបត្តិការ រុករក អាចនឹងធ្វើរួមគ្នា និង ត្រូវការ គ្នាទៅវិញទៅមក ។ ប្រការនេះហើយ អាចបញ្ជាក់ច្បាស់ថា រវាងប្រទេសទាំងពីរ ទំនាក់ទំនងការទូត ពិតជាមានលក្ខណៈអំណោយផលជាខ្លាំង។
ងាកត្រលប់ មកវិញ លោក Abbott បញ្ជាក់ថា អូស្រ្តាលី បានត្រៀមខ្លួន រួចជាស្រេចហើយ ក្នុងកិច្ច សហប្រតិបត្តិការ រុករកលើកនេះ បើទោះជាមានការលំបាក ក៏ដោយចុះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ