CamNews

សប្បុរសធម៌ 

គម្រោងឧបត្ថម្ភការសាងសង់ សាលារៀន នៅខេត្តតាកែវ

ប្រិយមិត្តអ្នកអាន និងអ្នកគាំទ្រជាទីគោរព បច្ចុប្បន្ន គេហទំព័រ Camnews.com.kh កំពុងមាន
គម្រោងសប្បុរសធម៌មួយ ដើម្បីប្រមូលបច្ច័យយកទៅជូនគណកម្មការទ្រទ្រង់សាលាបឋមសិក្សា
អង្គបក្សី ស្ថិតក្នុងភូមិ អង្គបក្សី ឃុំ ជាងទង ស្រុក ត្រាំកក់ ខេត្តតាកែវ ដែលកំពុងត្រៀមចាប់ផ្កើម
សាងសង់សាលារៀនមួយខ្នង។

ដោយសារសាលាបឋមសិក្សាអង្គបក្សី មានការខ្វះខាតអគារសិក្សាជាច្រើនបន្ទប់ ដោយកំណើន
សិស្សបានកើនឡើងកាន់តែច្រើន និងអគារសិក្សាមានត្រឹមតែ ០២អគារ ស្មើនឹង ១០បន្ទប់ ក្នុង
នោះ បន្ទប់រៀនមានតែ ០៧ប៉ុណ្ណោះ ខណៈដែលថ្នាក់រៀន មានរហូតដល់ ១២ថ្នាក់ (ឆ្នាំ ២០១១
និង ២០១២)។ ដូច្នេះ ការសិក្សាត្រូវជួបនឹងបញ្ហាច្រើន ដែលធ្វើអោយសិស្សមួយចំនួនត្រូវអវត្តមាន
ចំពោះសិស្សដែលនៅឆ្ងាយពីសាលា។

ដើម្បីបំពេញការខ្វះខាតខាងលើ គណកម្មការទ្រទ្រង់សាលាអង្គបក្សី គណកម្មការវត្តអង្គបក្សី  រួម
និងអាជ្ញាធរមូលដ្ឋាន ឃុំ ជាងទង បានឯកភាពគ្នាកសាងអគារសិក្សាមួយខ្នង ធ្វើពីបេតុង រៀបឥដ្ឋ
ប្រក់ក្បឿង មានទទឹង ៩ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រ និងទំហំ ៣៦០ម៉ែត្រការ៉េ ដែលចែកជា ០៥បន្ទប់
ដោយត្រូវចំណាយថវិកាសរុប ប្រមាណពី ៣២,០០០ ទៅ​ ៣៦,០០០ដុល្លារអាមេរិក។

អាស្រ័យហេតុដូចបានជំរាបជូនខាងលើ យើងខ្ញុំគណគ្រប់គ្រងគេហទំព័រ Camnews.com.kh រួមជា
មួយនឹងគណកម្មការទ្រទ្រង់សាលាបឋមសិក្សាអង្គបក្សី គណកម្មការវត្ត អង្គបក្សី រួមនិងអាជ្ញាធរ
ឃុំ ជាងទង សូមអំពានាវដល់ សម្ដេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី និងសប្បុរសជន ទាំង
អស់ មេត្តាជួយឧបត្ថម្ភ គាំទ្រ បរិច្ចាគជាសម្ភារៈ ថវិកា សម្រាប់សាងសង់អគារសិក្សាមួយខ្នងនេះ
អោយបានរួចរាល់ជាស្ថាពរ ដើម្បីសិស្សបានចូលរៀន កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ ការ
សិក្សា។

ទឹកព្រះទ័យ និងទឹកចិត្តសប្បុរសរបស់អស់លោក លោកស្រី យុវជន យុវនារីទាំងអស់ គឺជាឱសថ
ដ៏សក្ដិសិទ្ធិ សម្រាប់ព្យាបាលរោគល្ងង់ខ្លៅរបស់មនុស្សជំនាន់ក្រោយ!

 

លេខទូរស័ព្ទទំនាក់ទំនង (គេហទំព័រ Camnews.com.kh) ៖

០២៣ ៦៥ ៩៩ ៩៩៥

ឯកសារ រូបភាពសាលា និងស្ថានភាពរស់នៅ ក្នុងភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់
ខេត្តតាកែវ ៖












 

ដោយ ៖ សូរីយ៉ា

 


Tags: cambodia student school charity