ព័ត៌មានអន្តរជាតិ ៖ និស្សិតច្បាប់ម្នាក់ ពីប្រទស បង់ក្លាដេស ដែលធ្លាប់បានបញ្ចេញទស្សនៈនៅតាម អនឡាញថាមិនប្រកាន់និន្នាការសាសនាណាមួយនោះ ត្រូវបានឧក្រិដ្ឋជន លបលួចធ្វើឃាតនៅក្នុង រដ្ឋធានី Dhaka ។
មន្រ្តីប៉ូលីស ពីរដ្ឋធានី Dhaka ប្រទេស ប៉ាគីស្ថាននោះឲ្យដឹងថា និស្សិត ច្បាប់ម្នាក់ ដែលមានឈ្មោះ ថា Nazimuddin Samad ត្រូវបានឧក្រិដ្ឋជនលបលួចកាប់សម្លាប់ និង បាញ់ប្រហារ ឲ្យស្លាប់ នៅឯចំ នុចផ្លូវប្រសព្វនាយប់ថ្ងៃពុធកន្លងទៅនេះ។ ស្ថិតនៅក្នុងវ័យ ២៨ ឆ្នាំ និស្សិតរូបនេះ ត្រូវបានសេចក្តី រាយការណ៍បញ្ជាក់ឲ្យដឹងថា ជាអ្នកគ្រប់គ្រង ក្រុមយុទ្ធនាការ គ្មាននិន្នាការ សាសនា Ganajagran Manch ។ ប្រភពបញ្ជាក់ឲ្យដឹងថា bloggers ជា ច្រើន នាក់ ដែល ប្រកាន់ ខ្ជាប់ នូវការគ្មាននិន្នាការ សាសនាណាមួយនោះ រងនូវការវាយប្រហារ និងសម្លាប់ អ ស់ ជា ច្រើននាក់ អំឡុងឆ្នាំនេះ នៅក្នុង ប្រទេសបង់ក្លាដែស ពីសំណាក់ក្រុមអ្នកកាន់សាសនាជ្រុលនិយម ។
"ខ្ញុំគ្មាននិន្នាការសាសនាណាមួយនោះទេ"
ប៉ូលីសគូសបញ្ជាក់ឲ្យដឹងថា ជនល្មើស ៣ នាក់ បានបង្ហាញវត្តមានឡើង ដោយជិះម៉ូតូម មកវាយប្រ ហារលោក Samad រួចក៏ធ្វើការបាញ់សម្លាប់ ។ ប៉ូលីស ពុំទាន់អាចគូសបញ្ជាក់បាននៅឡើយទេ ថា តើជនសង្ស័យណាមួយនៅ ពី ក្រោយការ វាយ ប្រហារលើកនេះ ។ គួររំឮកថា លោក Samad គឺជា និស្សិតច្បាប់ ពីសាកលវិទ្យាល័យ Jagannath ហើយ ជាញឹកញាប់ លោក បានសរសេរនូវអត្ថបទ ប្រឆាំងទៅនឹងក្រុមកាន់សាសនាជ្រុលនិយមនៅលើទំព័រហ្វេសប៊ុក ខណៈ លោកខ្លួនឯងផ្ទាល់ បាន បញ្ជាក់ថា លោកគ្មាននិន្នការសាសនាណាមួយនោះទេ ដាក់នៅលើ Profile ហ្វេសប៊ុករបស់លោក ត្រង់ចំនុច សាសនានិយម (Religious Views) ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី