CamNews

យល់ដឹង 

ផ្ទុះការរើសអើង ក្មេងប្រុស វ័យ ៦ ឆ្នាំ ជាសិស្សសាលាបឋម ក្រោយចចាមអារ៉ាម ថាឆ្លង ជម្ងឺអេដស៍

យល់ដឹង ៖​ រដ្ឋាភិបាលប្រទេស ស្រី លង្កា ឲ្យដឹងថា ក្រុមការងាររបស់ខ្លួន រកបានសាលារៀនថ្មីមួយ ហើយសម្រាប់ក្មេងប្រុសម្នាក់ ដែលត្រូវបាននៅឆ្ងាយពី  សាលារៀន ដែលខ្លួនធ្លាប់រៀន បន្ទាប់ពីមាន ពាក្យចចាមអារ៉ាមថាគេផ្ទុកមេរោគ អេដស៍ ។


រដ្ឋមន្រ្តីក្រសួងអប់រំ ប្រទេស ស្រី លង្កា លោក Akila Viraj Kariyawasam ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ សារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យដឹងថា ក្រុមហ៊ុនឯកជនមួយ  ចេញមុខ  រ៉ាប់រង    រាល់ការចំណាយថ្លៃសិក្សា របស់់ក្មេងប្រុស វ័យ ៦ ឆ្នាំរូបនេះ រហូតដល់គេបញ្ចប់ការសិក្សារបស់ខ្លួន  មិនត្រឹមតែប៉ុណ្ណោះ ប្រភព ដដែលបន្តឲ្យដឹងថា ក្រុមហ៊ុនឯកជនមួយនោះ ក៏បានបន្ត   ផ្តល់ ជាលំនៅស្ថានថ្មីមួយ សម្រាប់បេក្ខ ភាពម្តាយ និងកូនប្រុសរបស់គាត់ វ័យ ៦ ឆ្នាំ ដែលជាជនរងគ្រោះ រងនូវការរើសអើង ថាបានផ្ទុកវីរុស HIV ។

សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា បណ្តា   អាណាព្យាបាល  ដែលមានកូនៗធ្លាប់រៀន ជាមួយនឹង ក្មេងប្រុសរងនូវពាក្យចចាមអារ៉ាមនោះបានបង្ខាំងកូនៗរបស់ពួកគេឲ្យនៅផ្ទះជាជាងអនុញ្ញាតឲ្យទៅ ក្រោយពីមានការសាយភាយពាក្យចចាមអារ៉ាមទាំងខុសឆ្គងថា ក្មេងប្រុសម្នាក់ មានផ្ទុកវីរុស HIV ។ យោងតាមទិន្ន័យរដ្ឋាភិបាល ស្រី លង្កា ឆ្នាំ ២០១៥ ឲ្យដឹងថា ស្រី លង្កា អំឡុងឆ្នាំ ២០១៥ មានប្រជា ជនសរុបដល់ទៅ ២១,២ លាននាក់ ក្នុងនោះ យុវវ័យផ្ទុក  HIV ដល់ទៅ ៣២០០ នាក់ និង ក្មេងៗផ្ទុក HIV ដល់ទៅ ១០០នាក់ ៕

 

ប្រែសម្រួល ៖ តារា

ប្រភព ៖ BBC


Tags: Sri lanka HIV School