CamNews

ព័ត៌មានជាតិ 

UPDATE--សមត្ថកិច្ច៖ ចាប់ជនរំលោភ និងសម្លាប់និស្សិតវ៉ាន់ដាបានហើយ

-ជនសង្ស័យ ជាមន្ត្រីនគរបាល ដែលទើប នឹងប្រឡងជាប់

ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ បានឡោមព័ទ្ធចាប់ ជនសង្ស័យជាសង្សារ ដែលសម្លាប់និស្សិតឆ្នាំទី១ វ៉ាន់ដា គណនេយ្យនៅជិតរង្វង់មូលផ្សារដើមថ្កូវ តាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមន្រ្តីនគរបាល ដែលទើបប្រឡងជាប់ ។

សមត្ថកិច្ចកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ចបានដកហូត រថយន្តធុនត្រា ស៊េរី២០១៤មួយគ្រឿង និងកាំភ្លើង២ដើម ។ ចំណែករថយន្តឡង់រ៉ូវ៉ែ គឺជារថយន្តរបស់លោកព្រះរាជអាជ្ញាទេ ។

គួរបញ្ជាក់ថា សពនារីវ័យក្មេងម្នាក់ ដែល ប្រជាពលរដ្ឋហាត់ប្រាណ ប្រទះឃើញអណ្ដែត ទឹកទន្លេនៅខាងមុខសាលាបឋមសិក្សាជ្រោយ ចង្វារ ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នោះ ត្រូវបានសមត្ថកិច្ចអះអាង ថា គឺជានិស្សិតនៅវិទ្យាស្ថានវ៉ាន់ដា គណ នេយ្យ និងមានស្រុកកំណើតនៅឃុំរមណី ស្រុករវៀង ខេត្ដព្រះវិហារ ហើយបច្ចុប្បន្ន ជួលផ្ទះស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការ មន ។

សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជាជំហាន ដំបូងឱ្យដឹងថា នារីរងគ្រោះ ត្រូវបានជនដៃ ដល់អាចជាសង្សារឬអ្នកស្គាល់គ្នាវាយបង្ខំ ចាប់រំលោភរហូតស្លាប់ ហើយយកសពទៅ បោះចោលក្នុងទឹកទន្លេ មុនពេលរត់គេចខ្លួន ដោយសុវត្ថិភាព ហើយហេតុការណ៍ចាប់ រំលោភនិងវាយសម្លាប់នេះ ទំនងកើតឡើង កាលពីយប់ថ្ងៃទី៥ឬឬថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៤ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ក្រោយពីប្រទះឃើញសពនារីរង គ្រោះនិងមានការបញ្ជាក់ពីក្រុមគ្រួសារក៏ដូច ជាសាច់ញាតិនោះ បានបង្ហាញថា ឈ្មោះសុង ដាវីន អាយុ២០ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ។

សមត្ថកិច្ចបានបន្ដថា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ ដែលមក ហាត់ប្រាណនៅមាត់ទន្លេ បានប្រទះឃើញ សពនារីរងគ្រោះអណ្ដែតផ្កាប់មុខចម្ងាយប្រ មាណ៣-៤ម៉ែត្រពីច្រាំងទន្លេ ដោយពេល នោះ មិនទាន់មានការចាប់អារម្មណ៍នៅ ឡើយទេ ដោយនឹកស្មានថា ជារបស់អ្វីផ្សេង និងកូនកុក្កតាជ័រ ។

ក្រោយពីពិនិត្យមើលជាក់ស្ដែង ទើបដឹង ថា អ្វីដែលអណ្ដែតនោះ គឺជាសពមនុស្សស្រី ម្នាក់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិងអាជ្ញាធរចុះមកពិនិត្យមើលសព ដើម្បីធ្វើការស្រាវជ្រាវ ក្ន្នុងករណីនេះបន្ដ ទៀត ។

មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា សពនារីរងគ្រោះស្លៀករ៉ូបរាត្រី ពណ៌ទឹកប៊ិច  ហើយមានស្នាមជាំនៅលើដងខ្លួនជាច្រើន កន្លែង ដូច្នេះមានជនមិនស្គាល់មុខវាយសម្លាប់ ដើម្បីចាប់រំលោភរួចហើយនៅពេលដឹងជន រងគ្រោះស្លាប់ ក៏យកសពទៅបោះចោលនៅ ក្នុងទឹកទន្លេ ក្នុងគោលបំណងបំបាត់ភស្ដុតាង៕

- អាន ៖ Hot ​៖ វេលាថ្មើរនេះ សមត្ថកិច្ច កំពុងឡោមព័ទ្ធចាប់ម្ចាស់រថយន្ត RANGE ROVER ពាក់ព័ន្ធករណីរំលោភ សម្លាប់

 

- អាន ៖ ទាន់ហេតុការណ៍ ៖ ចាប់រំលោភ រួចវាយសម្លាប់ និស្សិត វ៉ាន់ដា យកសពទៅ​ទម្លាក់​ ចោលទឹកទន្លេ



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh