ទាក់ទឹនទៅនឹងការរចនារ៉ូបដោយប្រើផ្កាកុលាបបែបនេះ អ្នកប្រាកដជានៅចងចាំអំពីរ៉ូបមួយ
ឈុតដែលត្រូវបានធ្វើឡើងពីផ្កាកុលាបចំនួន ២.០០០ផ្ការបស់អ្នករចនាម៉ូដ Joe Massie ។
ថ្ងៃនេះ យើងសូមនាំលោកអ្នក មកទស្សនារ៉ូបថ្មីមួយដែលត្រូវបានធ្វើឡើងពីផ្កាកុលាប
ក្រហមចំនួន ៩.៩៩៩ផ្កា នៅប្រទេសចិន!
បែបនេះពិតជារ៉ូមែនទិចណាស់មែនទេ?
ឆ្លៀតឱកាសក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់កន្លងទៅនេះ ក្រុមភ្ញៀវទេសចរណ៍នៅឯឧទ្យាន
កំសាន្ដ Chime-Long Paradise ខេត្ត Guangdong ប្រទេសចិន បានមានឱកាសទស្សនាការ
ភ្ជាប់ពាក្យចម្លែកដែលមានតែមួយក្នុងលោក។ បុរសម្នាក់បានស្នើសុំរៀបការជាមួយមិត្តស្រី
របស់ខ្លួនដោយជូនរ៉ូបដែលធ្វើឡើងពីផ្កាកុលាបចំនួន ៩.៩៩៩ទងទៅអោយនារីនោះ។
តួអង្គសំខាន់ដែលយើងកំពុងនិយាយដល់នេះ នោះគឺលោក Fan និងមិត្តស្រីរបស់ខ្លួនគឺនាង
Yin Mi (ស្រីស្អាតបំផុតនៅក្នុងពិធីប្រឡងបវរកញ្ញានៃក្រុង Chime-Long)។ លោក Fan បាន
អោយដឹងថា គាត់ និងនាង Yin Mi បានស្គាល់គ្នា ៣ ឆ្នាំមកហើយ ឆ្លៀតឱកាសនៃថ្ងៃបុណ្យ
នៃក្ដីស្រឡាញ់ គាត់សម្រេចចិត្តធ្វើរ៉ូបកូនក្រមុំមួយដោយខ្លួនឯ ដោយប្រើផ្កាកុលាបចំនួន
៩.៩៩៩ ទងដើម្បីសុំរៀបការជាមួយនារីដែលខ្លួនពេញចិត្ត។
Yin Mi បានស្លៀកពាក់ឈុតនេះដើម្បីថតរូបជាមួយអ្នកទេសចរណ៍ផងដែរ។
សូមទស្សនារូបភាពដូចខាងក្រោម ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ dailymail