CamNews

តារា 

តួឯកស្រីរឿង " Transformers " ក្តុកក្តួលពេលឃើញ ជីវិតក្មេងៗក្រីក្រនៅកម្ពុជា (មានវីដេអូ)

ថ្មីៗនេះកញ្ញា Rosie Huntington-Whiteley ដែលត្រូវបានស្គាល់ថា ជាតារាសំដែងស្រី តួឯកភាពយន្ត ហូលីវូដ " Transformers " បានមកដល់ប្រទេស កម្ពុជាយើង ស្ងាត់ៗតាមរយៈ កម្មវិធីរបស់ អង្គការ UNICEF ។



កញ្ញាបាន មកប្រទេសកម្ពុជា ហើយទៅកាន់តំបន់ សំណង់អណាធិបត្តេយ្យ មួយដើម្បីពិនិត្យមើល ជីវិតរស់នៅ របស់កុមារក្រីក្រ នៅតំបន់នោះ ។ កញ្ញាបាន ជួបជាមួយនិង បងស្រីម្នាក់ ដែលគាត់ មានកូន ២ នាក់ប្រុសមួយ និងស្រីមួយទៀតបាន ស្លាប់បាត់បង់ ជីវិតដោយសារតែ​ ជំងឺរាគ ។ ពេល ដែលលឺបែបនេះ កញ្ញា Rosie មានទឹកមុខក្រៀមក្រំណាស់ ហើយនាងពិតជាអាណិតក្មេងស្រីម្នាក់ នោះណាស់ ។ កញ្ញា ក៏បានប្រកាស សុំជំនួយតាមរយៈ ការផ្ញើសារទូរស័ព្ទ ផងដែរដែលរាល់ជំនួយ ទាំងអស់ នឹងចូលទៅកាន់ អង្គការ UNICEF ដើម្បីយកមកជួយ កុមារៗទាំងនេះ ។

Rosie Huntington-Whiteley តួស្រី Transformers​ វគ្គ ៣



បើតាមរបាយការណ៍ របស់អង្គការ UNICEF បានអោយដឹងថា មិនតិចជាង ៥០ នាក់ឡើយដែល កុមារនៅកម្ពុជា ស្លាប់ដោយសារតែ ជំងឺតូចតាច ដែលយើងអាចសង្គ្រោះបាន ។ កត្តាទាំងនោះតែង តែកើតឡើងលើ គ្រួសារទីទាល់ក្រ ដែលរស់នៅក្នុងកង្វះអនាម័យ ។ Camnews មិនដឹងថា ការផ្ញើរ សារនេះប្រើប្រាស់បាន នៅកម្ពុជាឬក៏អត់ទេ តែសំរាប់អ្នកដែលនៅប្រទេស​ អង់គ្លេសអាច ជួយបាន ដោយសរសេរអក្សរ CHILD ហើយផ្ញើរទៅកាន់ ៧០៣៣៣ ដែលមានតំលៃ ៥ ផោនដើម្បីជួយដល់ កុមារខ្មែរយើង ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: star actress Rosie Huntington-Whiteley transformers unicef