រុស្ស៊ី៖ នៅពេលដែលគេបង្ហោះរូបនៃការធ្លាក់រថយន្ដចូលទៅក្នុងដី នៅចំកណ្ដាលទីក្រុងមួយ
គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការអោយដឹងពីគេ
ហទំព័រដេលីមែល។
ប្រភពខាងលើបានអោយដឹងទៀតថា រឿងរ៉ាវដែលមើលទៅមិនគួរអោយជឿនេះ ត្រូវបាន
កើតឡើងនៅចំកណ្ដាលទីក្រុង Samara ភាគខាងត្បូងនៃប្រទេសរូស្ស៊ី។ ប្រភពពីប្រជាពល
រដ្ឋ ដែលរស់នៅក្នុងទីក្រុងSamara បាននិយាយថា គ្រោះថ្នាក់ឧបទ្ទវហេតុនៃការធ្លាក់រថយន្ដ
ចូលទៅក្នុងដីនេះ គឺត្រូវបានកើតឡើងជាញឹកញាប់ ក្នុងទីក្រុងនេះ។
ប្រជាពលរដ្ឋបានបន្ថែមថា ទោះបីជាពេលខ្លះ វាមិនបានផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពល
រដ្ឋមែន តែវាបានធ្វើអោយខាចពេលវេលា និងប្រាក់ប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងជួសជុលរថ
យន្ដឡើងវិញ។
ក្រុមអាជ្ងាធរបានបញ្ចាក់ដែរថា ការកើតឡើងនៃការបាក់ដីនៅលើថ្នល់បែបនេះ គឺដោយសារ
វាមានទឹកជំនន់ និងទឹកកកព្រិលដ៏ក្រាស់ ដែលអាចជាហូរចាក់ចូលទៅក្នុងដី ដែលជាកត្ដាដ៏
ធំដែលនំាអោយមានសំណឹកដីយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ងាធរ នឹង
លើកយកបញ្ហានេះ ទៅដោះស្រាយអោយបានឆាប់រហ័សនៅថ្ងៃខាងមុខ៕
ដោយ៖ នារី
ប្រភព៖ dailymail