CamNews

ប្លែកៗ 

បីសាចសមុទ្ទ ៣ ដែលកម្រមាននៅ លើពិភពលោក

មហាសមុទ្ទមានផ្ទៃធំធេង និងជម្រៅដ៏សែនជ្រៅតើនរណាអាចដឹងបានទៅដឹងមានអ្វីខ្លះដែលមាន
ជីវិតរស់នៅក្នុងទីអាថកំបាំងបំផុតនេះ? ទោះជាយ៉ាងណាមនុស្សបានជួបប្រទះនូវបីសាចសត្វកម្រ
ជាច្រើន តែអាចនៅមានច្រើនទៀតដែលកំពុងតែលាក់ខ្លួនជាពិសេសគឺនៅក្រោមផ្ទៃដ៏សែនធំធេង
និងជម្រៅដ៏សែនជ្រៅជាមួយនឹងភាពងងឹតសូន្យនៃមហាសមុទ្ទ។ សត្វកម្រទាំង ៣ ខាងក្រោមនេះ
ត្រូវបានគេចាត់ទុកជាបីសាចសមុទ្ទដែលកម្របំផុត និងមិនងាយនឹងបានឃើញ។
១. មឹកយក្ស Dana Octopus Squid
Dana Octopus Squid គឺជាប្រភេទមឹកមួយក្នុងចំណោមមឹកដែលគេចាត់ជាប្រភេទមានទំហំធំជាង
គេលើលោកដែលមនុស្សធ្លាប់បានស្គាល់។ មឹកនេះអាចមានប្រវែងទៅដល់ ២.៣ ម៉ែត្រ។

២. ត្រីយក្ស sunfish
Mola Mola ឬគេស្គាល់ជាទូទៅថា Sunfish គឺជាត្រីមួយក្នុងចំណោមត្រីដែលមានទំងន់ធ្ងន់បំផុតនៅ
លើពិភពលោកនេះដែលវាអាចធំធាត់រហូតដល់ ១០០០ គីឡូក្រាម ។ ត្រឹនេះច្រើនរស់នៅតាមទឹក
សមុទ្ទនៃតំបន់ត្រូពិកជាពិសេសនៅកោះបាលី។ ទោះជាមើលទៅវាគួរអោយខ្លាចក៏ដោយតែការ
ពិតទៅគឺត្រីនេះមិនមែនជាត្រីកាចដែលបង្ករអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ មិនត្រឹមតែ
ជាត្រីដែលមិនបង្ករគ្រោះថ្នាក់នោះទេ តែវាក៏ជាត្រីមួយប្រភេទដែលកំពុងទទួលរងការផុតពូជផង
ដែរ នៅប្រទេសជប៉ុន កូរ៉េ និងតៃវ៉ាន់ គេបានចេញច្បាប់ដើម្បីអភិរក្សត្រីនេះ។

 
៣. ត្រីនាគប្រាក់ Oarfish
ត្រីយក្ស Oarfish គឺជាត្រីមួយដែលកម្រជាត្រីដែលនាំអោយមនុស្សពីមួយជំនាន់ទៅមួយជំនាន់មាន
ការមន្ទិលសង្ស័យនិងមានជំនឿផ្សេងៗជាដើម។ ត្រីនេះវារស់នៅក្រោមជម្រៅទឹកដ៏សែនជ្រៅនៃ
មហាសមុទ្ទដែលវាអាចរស់នៅក្រោមទឹកដែលមានជម្រៅចាប់ពី ២០០ ម៉ែត្រដល់ ១០០០ ម៉ែត្រ។
ត្រីនេះអាចលូតលាស់ដល់ប្រវែង ១៥ ម៉ែត្រនិងមានទំងន់ដល់ ២៧២ គីឡូក្រាម។ ត្រីនេះពុំសូវជា
ចេញមកលើផ្ទៃទឹកនោះទេ គេបានឃើញវានៅលើផ្ទៃទឹកខាងក្រៅច្រើនជាសាកសពប៉ុណ្ណោះ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ vyperlook


Tags: ocean monster amazing