CamNews

ប្លែកៗ 

ស្រ្តីចំណាស់ ៥៤ ឆ្នាំដែលញាំតែ ដំឡូងបារាំងកំប៉ុង ព្រោះខ្ពើមម្ហូប

Lopez Marla អ្នកស្រុកទីក្រុង New York ត្រូវបានគេអោយឈ្មោះថាជាមនុស្សដែលស៊ីរើសជាងគេ
បំផុតលើលោក។ ព្រោះនាងមានទម្លាប់ខុសគេដែលនាងញាំអាហាររើស និងអាហាររបស់នាងមាន
តែប៉ុន្មានមុខប៉ុណ្ណោះ។

Lopez ប្រាប់ថាវាគឺជាទម្លាប់តាំងពីក្មេងមកដែលនាងមិនចេះញាំចំណីអាហារដូចជាមនុស្សទូទៅ
ហើយនាងគិតថាអាហារដែលមនុស្សទូទៅញាំនោះគឺគួរអោយខ្ពើមណាស់។

ស្រ្តីចំណាស់អាយុ ៥៤ ឆ្នាំរូបនេះបានប្រាប់ថានាងចូលចិត្តញាំដំឡូងបារាំងកំប៉ុងចៀន ដែលនាងញាំ
វាមកច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះនាងក៏ញាំអ្វីៗផ្សេងៗផងដែរដូចជានំ Pancake និងការ៉េមជា
ដើម ប៉ុន្តែទាស់ត្រង់ថាម្ហូបដទៃៗគឺនាងខ្ពើម មិនហ៊ានញុំា។

ជាមធ្យមកូឡេស្តេរ៉ល ដែលនាងទទួលបានគឺប្រមាណ ១៧៤ ក្រាមក្នុងមួយថ្ងៃ ប៉ុន្តែនាងនៅតែអាច
គ្រប់គ្រងទំងន់ និងខ្លាញ់ក្នុងឈាមបាន៕
ដោយ៖ ម៉ូកា
ប្រភពពី៖ k14 

Tags: USA Nest Amazing Unbelievable