CamNews

ប្លែកៗ 

របៀបបោក ប្រិយមិត្ត iPhone 5

អ្នកទាំងអស់គ្នាបានដឹងថា The New iPhone ឬ iPhone 5 ជាទូរសព្ទជំនាន់ទី ៦ របស់ iPhone ទើប
នឹងចេញបង្ហាញខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។ តែមុនពេលដែល iPhone 5 ចេញមកលោកអ្នកមាន
ដែលគិតទេថា វាអាចមានរូបរាងដូចជា iPhone 4 ឬ iPhone 4S នោះ? មុនពេលឧទ្ទេសនាម iPhone
5 ប៉ុន្មានម៉ោង ក្រុមការងារកម្មវិធី Jimmy Kimmel Live Show បានចេញទៅថតកម្មវិធីដោយបាន
ធ្វើល្បិចដើម្បីពិសោធន៍មើលប្រិយមិត្តរបស់ iPhone។

ក្រុមការងារ Jimmy Kimmel Show បានចេញទៅថតហើយ បានហៅមនុស្សនៅតាមផ្លូវមកសាក
ទូរសព្ទ iPhone 5 និងសុំយោបលពីពួកគេ ខណៈដែល iPhone 5 ពិតប្រាកដមិនទាន់ដល់ពេលត្រូវ
បានគេឧទ្ទេសនាមនោះទេ ហើយទូរសព្ទ iPhone 5 ដែលក្រុមការងារយកទៅអោយមនុស្សម្នារ
មើលនោះគ្រាន់តែជា iPhone 4S ធម្មតាប៉ុណ្ណោះ តែយ៉ាងណានៅតែមានមនុស្សជាច្រើនដែលជឿ
ងប់ថាវាជា iPhone 5 ហើយសរសើរថា ល្អជាងមុនទៀតផង។ ចង់ដឹងយ៉ាងណា ក្រលេកទៅមើល
វីដេអូខាងក្រោមនេះបន្តិចទៅ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Smackjiuce 


Tags: iphone amazing strange