MADRID៖ អ្នកនាំពាក្យមន្ទីរពេទ្យក្នុងទីក្រុង Madrid បាននិយាយថា៖ បព្វជិតផ្សព្វផ្សាយ សាសនាជនជាតិអេស៉្បាញ ដែលត្រូវបានជន្លៀសចេញពី ប្រទេសលីបេរីយ៉ា កាលពីសប្តាហ៏មុន បន្ទាប់ពី ធ្វើតេស្តមេរោគ Ebola វិជ្ជមាន ឥលូវបានស្លាប់បាត់ហើយ។
អ្នកនាំពាក្យ បាននិយាយថា៖ Miguel Pajares អាយុ ៧៥ឆ្នាំ បានស្លាប់កាលពីថ្ងៃអង្គារ នៅឯមន្ទីរពេទ្យ Carlos III Hospital ជាកន្លែងដែលគាត់បានសំរាកព្យាបាល។
ក្រសួងសុខាភិបាលប្រទេសអេស៉្បាញ បាននិយាយកាលពីថ្ងៃច័ន្ទថា៖ ខ្លួនបានទទួលថ្នាំពិសោធន៏ ZMapp ពីសហរដ្ឋអាមេរិចកាលពីចុងសប្តាហ៏ ដើម្បីព្យាបាល បព្វជិតម្នាក់នោះ។ លុះថ្ងៃអង្គារ មន្ទីរពេទ្យក្នុងទីក្រុង MADRID មិនបានបញ្ជាក់ថា Pajares បានទទួលការព្យាបាលដោយថ្នាំនោះទេ ប៉ុន្តែគាត់បានបង្គាប់ថា គាត់គួរតែត្រូវបាន ព្យាបាលដោយថ្នាំនោះ។
មន្ត្រីផ្លូវការខាងមន្ទីរពេទ្យ បាននិយាយដោយមិនបញ្ចេញឈ្មោះ ដោយសារច្បាប់របស់ មន្ទីរពេទ្យហាមប្រាមបុគ្គលិក មិនឲបញ្ជាក់ពីរឿងនេះ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news