CamNews

តារា 

Mike Tyson ខឹងស្ទើរឆ្គួត ពេលដឹងថាអតីតភរិយា ដេកជាមួយ Brad Pitt

តារាបរទេស ៖ កីឡាករប្រដាល់លំដាប់ពិភពលោក Mike Tyson ខឹងស្ទើរឆ្គួត​ បន្ទាប់ពីលោក
បានរកអោយឃើញថា អតីតភរិយារបស់ខ្លួន  បានដេកជាមួយនឹង តារាសម្តែងប្រុសហូលីវូដ
ដ៏ល្បី     គឺលោក  Brad Pitt  នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន  ​ ដែលបានចេញ
ផ្សាយដោយគេហទំព័របរទេស Happening កាលពីថ្ងៃទី៣ ធ្នូ កន្លងផុតទៅថ្មីៗនេះ។

គួររំឭកផងដែរថា ការអះអាងអោយដឹងថា Mike Tyson ខឹងស្ទើរឆ្គួត​នេះ ក៏ដោយសារតែមាន
ការសម្ភាសន៍ផ្ទាល់ជាមួយលោក នៅក្នុងកម្មវីធីជជែកវែកញែកមួយរបស់សហរដ្ឋអាមេរិកនា
ពេលថ្មីៗនេះ   ដោយលោកបានបញ្ជាក់ថា  លោកទើបតែបានរកឃើញថា អតីតភរិយារបស់
លោក  គឺនាង  Robin Givens  បានឡើងគ្រែជាមួយនឹង  Brad Pitt    ដែលជាហេតុធ្វើអោយ
លោកឈានទៅដល់ការលែងលះ  ក៏ដូចជា  ដើរចេញពីស្នេហាត្រីកោណមួយនេះ កាលពីអំ
ឡុងឆ្នាំ១៩៨០។

មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ដដែលនេះ បានបន្ថែមអោយដឹងផងដែរថា មកទល់នឹងបច្ចុ
ប្បន្ននេះ លោក Mike Tyson ដែលជាអ្នកប្រដាល់លំដាប់ថ្នាក់ពិភពលោកនោះ ក៏កំពុងតែមាន
ជីវិតរីករាយ ក្រោយពីបានរៀបការជាមួយនឹងភរិយាទីបីរបស់លោកគឺនាង Lakiha Spencer៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Happening


Tags: international news strange entertainment