CamNews

កំសាន្ត 

គង់ វង្សយ៉ាទី ចេញ​មុខ​បកស្រាយ​ជម្លោះ​ជាមួយ ជីជី

ភ្នំពេញ៖ ថ្មីៗនេះ លេចឮព័ត៌មានមកថា តារាសម្តែង និងជាពិធីការិនីវ័យក្មេងពីររូប រួមដំបូលទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី និង កញ្ញា ជីជី មានបញ្ហាជម្លោះមើលមុខគ្នាមិន ចំ ព្រោះរឿងជ្រែកតំណែង ពិធីការិនីក្នុង កម្មវិធីរាត្រីកំសាន្ត នៅទូរទស្សន៍ CTN ។ ប៉ុន្តែដំណឹងនេះត្រូវ បានតារាស្រីវ័យក្មេងសាច់ខ្ចី គង់ វង្សយ៉ាទី ចេញមុខ បដិសេធច្រានចោលថា ជារឿងមិនពិត។

ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៤នេះ ពិធីការិនី គង់ វង្សយ៉ាទី បាននិយាយថា ចាប់តាំងពីនាងចូលធ្វើជា ពិធីការិនីនៅស្ថានីយ ទូរសទ្សន៍CTN រហូតមកដល់ពេលនេះ គឺ មិន ដែលមានទំនាស់ ឬមួយក៏ជម្លោះអ្វីជាមួយ កញ្ញា ជីជី នោះឡើយ។ ចំពោះព័ត៌មានថា នាង និង ជីជី មានទំនាស់អន់ចិត្ត មើលមុខគ្នាមិនចំនោះ ជារឿងមិនពិតទាល់តែសោះ។

ពិធីការិនី ក្នុងកម្មវិធីរាត្រីកំសាន្ត គង់ វង្សយ៉ាទី បាននិយាយថា "ខ្ញុំ និង ជីជី មិនដែលមានទំនាស់នឹងគ្នា សូម្បីតែ ម្តងណាឡើយ ពោលគឺតាំងពីខ្ញុំចូល CTN មក យើងធ្វើការងារ ជាមួយគ្នាស្រួលណាស់..(សើច) អត់ដែលមានជម្លោះសោះតែម្តង។ ហើយរឿងថា ខ្ញុំទាស់ទែងគ្នា ជាមួយ ជីជី ព្រោះ តែការដណ្តើមតំណែងនៅ CTN នោះ គឺគ្មានឡើយ ..!"។

កញ្ញា គង់ វង្សយ៉ាទី បានបញ្ជាក់ថា "រូបខ្ញុំផ្ទាល់ កញ្ញា ជីជី និង បង សាយរតនៈ គឺធ្វើការងារ ជាមួយគ្នា បានល្អណាស់ មិនដែលមានអ្នកណាម្នាក់ អាក់អន់ចិត្ត នឹងអ្នកណាម្នាក់ទេ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់បញ្ជាក់បន្ថែម ប្រាប់ដល់ទស្សនិកជន តាមរយៈគេហទំព័រ LookingTODAY ថាសូមបងប្អូន កុំមានការ យល់ច្រឡំបន្តទៀត ជុំវិញព័ត៌មានថា ខ្ញុំ និងជីជី មានបញ្ហាឈ្លោះប្រកែកក្នា ដល់ថ្នាក់មើលមុខមិនចំនោះ..!"។

ជាមួយគ្នានេះ គង់ វង្សយ៉ាទី បានបំភ្លឺជុំវិញព័ត៌មាន ធ្លាប់រិះគន់មកលើខ្លួននាងថា ពេលបានល្បីហាក់ មាន ចរិតឆ្មើងឆ្មៃ ដាក់ទស្សនិកជន និងអ្នកគាំទ្រ។ ចំពោះព័ត៌មានត្រូវបាន យ៉ាទី បកស្រាយប្រាប់ LookingTODAY ថា នាងមិនដែលគិត និងក៏មិនបានធ្វើឫកពារឆ្មើងឆ្មៃ ដាក់អ្នកម្នាក់ នោះទេ។ ពេលនាង ទៅណាមកណាឲ្យ តែឃើញទស្សនិក ជន តែងតែញញឹម សើចដាក់ជាធម្មតា ហើយបើអ្នកធ្លាប់ស្គាល់ឲ្យតែឃើញ គឺហៅ និង សួរនាំតែរហូតហ្នឹង..! គ្មានអ្វីប្រែប្រួលទេ។
ចំណែករឿង គេតែងតែនិយាយ ដោយទំលាក់កំហុស ឲ្យខ្លួននោះ យ៉ាទី គិតថា អាចមានបុគ្គលណាម្នាក់ គេច្រណែន ឬ មួយតាមឈ្នានីស មកខ្លួននាង ដែលមិនដឹងអ្វី ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ឲ្យមហាជនមានការយល់ច្រឡំ លើខ្លួននាង តាំងពីដើម រហូតមកដល់ពេលនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news