យប់មិញនេះ អ្នកប្រមាញ់រូបថតម្នាក់ បានរងគ្រោះ ដោយសារតែ Justin Bieber បុកជើងរបស់
គេអោយមានរបួស បន្ទាប់ពីខ្លួនព្យាយាមថតរូប Justin Bieber បន្ទាប់ពីគេ ចាកចេញពី Laugh
Factory ។
យប់មិញនេះ Justin Bieber និងមិត្តភក្តិរបស់ខ្លួន Lil Twist បានទៅកំសាន្តនៅ Laugh Factory
យ៉ាងសប្បាយរីករាយ ។ ពេលដែលគេចេញពីទីនោះវិញ មានអ្នកប្រមាញ់រូបថតជាច្រើន បាន
ចោមរោមតាមថត Justin Bieber រហូតដល់ Justin ចូលក្នុងឡានបាត់ ក៏នៅតែតាមថត ។ ពេល
នោះ អង្គរក្សរបស់ Justin ព្យាយាមរារាំង និង បើផ្លូវអោយឡាន Justin បើបានស្រួល តែដោយ
សារភ្លើងកាំម៉េរាចាំងភ្នែកពេក Justin ក៏បានបើកចេញទៅ ហើយបុកជើងម្ខាង របស់អ្នកប្រមាញ់
រូបថតម្នាក់ ។
ប៉ូលិសនិយាយថា Justin Bieber នឹងមិនត្រូវបានដាក់ទោស ឬជាប់ការចោទប្រកាន់អ្វីឡើយ
ព្រោះ វាជាកំហុសរបស់ អ្នកប្រមាញ់រូបថត ដែលមិនប្រយ័ត្ន ហើយទៅឈរពីមុខឡានរបស់
Justin Bieber ដោយសារតែចង់បានរូបថតពេក ៕
ដោយ ៖ លីលី
ប្រភព ៖ perezhilton