CamNews

តារា 

Top 10 តារាស្រី ដែលល្បីជាងគេ នៅក្នុងអ៊ីនធើណេត

ថ្មីៗនេះ បញ្ចីនៃ តារាស្រីដែលមាន ប្រជាប្រិយភាព ក្នុងអ៊ីនធើណេត ជាងគេ ត្រូវបានបង្ហោះ ឡើង ដោយមាន ឈ្មោះថា តារាល្បីៗ ជាច្រើន ។ ទិន្និន័យ ទាំងអស់ ត្រូវបាន បញ្ជាក់ និងផ្តល់អោយ ដោយ Google ។


1. Rihanna ទទួលបាន ចំណាត់ ថ្នាក់លេខ ១ ដោយនាង មានឈ្មោះបោះ សំលេងនៅក្នុង អ៊ីនធើណេត ដោយមាន ចំនួននៃការ ស្វែងរករបស់ Google រហូតដល់ទៅ ១៤២០ លាន លទ្ធផល ឯណោះ ។

Top 50 most popular female star on the Internet in 2013 1

2. Lana Del Rey ថ្មីត្បិតតែនាង ជាតារាចំរៀង ថ្មីមែន តែនាងដណ្តើមបាន តំណែងលេខ ២ នេះ ដោយសារ តែសំលេង ដ៏ពិរោះរបស់នាង ។ នាងទទួលបាន ការស្វែក រហូតដល់ទៅ ៥៩៧ លាន ។

Top 50 most popular female star on the Internet in 2013 2

3. MIA តារាចំរៀង Rap ដែលបាត់មុខ ពីសិល្បៈ មួយរយៈ មកហើយនោះ ឥលូវនេះ ជាមួយនិង អាល់ប៊ុមថ្មី របស់នាង​ ជួយអោយនាង មានចំនួន នៃការស្វែងរក ២៤២ លាន ។

Top 50 most popular female star on the Internet in 2013 3

4. Lady Gaga តារាចំរៀង មានការ ស្លៀកពាក់ ខុសប្លែក ពីគេនោះ ទទួលបាន ចំនួននៃការ ស្វែងរក ១៦១ លាននៅក្នុង Google ។

Top 50 most popular female star on the Internet in 2013 4

5. Cher តារាសំដែង ដែលមានវ័យ ៦៧ ឆ្នាំមែន តែគាត់ នៅតែអាចជាប់ ឈ្មោះនៅក្នុង បញ្ជីនេះ ញឹកញាប់ ណាស់ដោយ ឆ្នាំនេះ គាត់មានចំនួន នៃការស្វែងរក ១៦០ លាន ។

Top 50 most popular female star on the Internet in 2013 5

6. ឆ្នាំនេះ Katy Perry ពិតជា ទទួលបាន ជោគជ័យ និងការគាំទ្រ ច្រើណាស់ ដោយនាង ក៏បាន ផ្តួល Justin Bieber អោយចេញពី ចំនួនអ្នក Follow ច្រើនជាងគេ ផងដែរនៅ ក្នុង Twitter ។ នាង ទទួលបាន ចំនួននៃ ការស្វែងរក ១១៩ លាន ។

Top 50 most popular female star on the Internet in 2013 6

7. Taylor Swift ជាមួយនិង ជោគជ័យពី ការដើរសំដែង Tour, Victoria Secret Show និងពានរង្វាន់ Artist Of The Years បានជួយអោយនាង ទទួលបាន ការស្វែងរក ក្នុង Google ១១០ លាន ។

Top 50 most popular female star on the Internet in 2013 7

8. Miley Cyrus ជាតារាចំរៀង ស្រីដែល ត្រូវបានគេ រិះគន់ ខ្លាំងបំផុត ក្នុងឆ្នំានេះ ដោយសារតែ ការស្លៀកពាក់ និងចរិក ឬកពារ របស់នាង បានកែប្រែ និងខុសស្រលះ ពីពេលនាង នៅក្មេង ។ តែជាមួយ និងបទថ្មីរបស់នាង ធ្វើអោយនាង ទទួលបាន ការស្វែងរក ៩២,១ លាន ។

Top 50 most popular female star on the Internet in 2013 8

9. Britney Spears តារាចំរៀង ជើងចាស់ ដែលយើងធ្លាប់ បានស្គាល់ រួចមកហើយ ។ នាងទទួល បានការស្វែងរក ៨៧,៨ លាន បើទោះបីជា ការលក់បទថ្មី របស់នាង មិនសូវជោគជ័យ ក៏ដោយ ។

Top 50 most popular female star on the Internet in 2013 9

10. Madona តារាចំរៀង ជើងចាស់ម្នាក់ ដែលគាត់ បានឈប់សំរាក មិនចេញបទថ្មី ជាយូរណាស់ មកហើយ ដែលទើបតែ ថ្មីៗនេះ ទើបតែប្រកាស ពីការវិល ត្រឡប់មកវិញ ។ គាត់ទទួលបាន ចំនួន នៃការ ស្វែងរក ៨៦,៦ លាន ៕ 

Top 50 most popular female star on the Internet in 2013 10


ប្រែសម្រួល ៖ លីលី
ប្រភព​ ៖ k14 


Tags: star entertainment hollywood singer actress