CamNews

ប្លែកៗ 

គ្រួសារ៥នាក់ម៉ែកូន បបួលគ្នាបូមដើមទ្រូង

អ្នកស្រី Chantal អាយុ៥៣ឆ្នាំ រួមជាមួយកូនស្រី៤នាក់ទៀតបានប្រកួតគ្នា បូមដើមទ្រូង
ក្នុងរយះពេល
ប៉ុន្មានឆ្នាំកន្លងមកនេះ។ ៥នាក់ម៉ែកូននេះបានបូមអស់ជិត ៣លីត្រ silicon
ចូលក្នុងដើមទ្រូង ដែលសរុបជាទឹកប្រាក់អស់ ៥០.០០០ផោន។ សព្វថ្ងៃនៅសល់តែកូន
ស្រីពៅម្នាក់ប៉ុណ្ណោះដែលមិនទាន់កែដើមទ្រូង។
ចំពោះអ្នកស្រី Chantal បានបូមដើមទ្រូងចំនួន៤ដងរួចមកហើយ។ ចំណែកកូនស្រីបីនាក់គឺ Emma
(៣០ឆ្នាំ), Terri (២៧ឆ្នាំ), Tara (២៦ឆ្នាំ) បានបូមចំនួន៣ដង។ រីឯកូនស្រី Ripley អាយុ២១ឆ្នាំ បាន
បូមមួយដង។ នៅសល់តែ Britney ដែលកំពុងនៅសិក្សា​ មិនទាន់ធ្វើការកែដើមទ្រូងឡើយ។ ជាក់
ស្តែង អ្នកស្រី Chantal មានការគាំទ្រយ៉ាងពេញទំហឹងឲ្យកូនស្រីកែដើមទ្រូងនៅពេលមានអាយុ
១៨ឆ្នាំ។

អ្នកស្រី Chantal រួមកូនស្រីទាំងបួន បានបូមដើមទ្រូង
អ្នកស្រី Chantal សព្វថ្ងៃកំពុងរស់នៅ Ashfield ទីក្រុង Nottingham ប្រទេសអង់គ្លេស។ អ្នកស្រីគឺ
ជាអ្នកជំនាញខាងផ្នែកចិត្តវិទ្យាម្នាក់។ អ្នកស្រីបានឲ្យដឹងថា ឥឡូវនេះកូនស្រីពៅខ្ញុំ Britney នៅ
មិនទាន់យល់ច្បាស់ពីទំហំ"យក្ស"នៃដើមទ្រូងទេ ប៉ុន្តែអ្នកស្រីនឹងឲ្យនាងដើរតាមគន្លងបងស្រីរបស់
គេក្នុងពេលឆាប់ៗខាងមុខនេះ។
នៅសល់តែកូនស្រីពៅ Britney (រូបស្តាំ) អាយុ១៤ឆ្នាំនៅមិនទាន់បូមដើមទ្រូង
អ្នកស្រីជាម្តាយបានចែករំលែកឲ្យដឹងថា: "ខ្ញុំពិតជាចូលចិត្តសំលឹងមើលកូនៗស្រីរបស់ខ្ញុំ ក្រោយ
ពីពេលកែដើមទ្រូងណាស់។ ខ្ញុំនឹងឲ្យ Britney កែដើមទ្រូងដែរ។ ខ្ញុំចង់ឃើញកូនស្រីទាំងអស់របស់
ខ្ញុំស៊ិចស៊ីទាក់ទាញដូចៗគ្នា"។

អ្នកស្រី Chantal កំពុងរស់នៅបែកបាក់ជាមួយប្តី ហើយគាត់នៅមានកូនប្រុស៤នាក់ថែមទៀត។
គាត់ចាប់ផ្តើមធ្វើការវះកាត់ដើមទ្រូងចាប់ពីឆ្នាំ១៩៩៦ ក្រោយពីការបង្កើតកូនហើយ ដែលធ្វើឲ្យរូប
រាងរបស់គាត់មិនស្អាតដូចកាលពីមុន៕
ដោយ៖ សិលា
ប្រភព៖ K14

Tags: breast pump Chantal unbelievable strange