CamNews

ប្លែកៗ 

មាសមួយគីឡូក្រាមត្រូវបានដាក់ចូលក្នុងប្រអប់ អង្គាសប្រាក់

មាសដុំដែលមានទម្ងន់មួយគីឡូក្រាម ត្រូវបានគេដាក់ចូលទៅក្នុងប្រអប់អង្គាសប្រាក់មួយ
នៅក្នុងក្រុង Brest ប្រទេស​ Belarus នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ ONT ។

ដុំមាសមានតម្លៃ ៥០.០០០ដុល្លារអាមេរិក

នៅពេលបើកប្រអប់អង្គាសប្រាក់ ដែលដាក់នៅក្នុងហាងលក់ទំនិញមួយកន្លែង ដើម្បីអង្គាស
ប្រាក់សម្រាប់ជួយដល់​វិហារ Orthodox គេបានឃើញមាសមួយដុំធំ។

មាសមួយដុំដែលមានទម្ងន់មួយគីឡូក្រាម និងមានតម្លៃ ៥០.០០០ដុល្លារនេះ ត្រូវបានដាក់
ចូលទៅក្នុងប្រអប់អង្គាសប្រាក់រួមជាមួយនឹងលិខិតបញ្ជាក់ថាជាមាសសុទ្ធ។ បច្ចុប្បន្ន គេមិន
ទាន់ដឹងថា អ្នកណាជាអ្នកបានបរិច្ចាគមាសនេះនៅឡើយ។

យោងតាមសន្ដិសុខម្នាក់ប្រចាំហាងទំនិញនេះបានអោយដឹងថា បុរសវ័យកណ្ដាលម្នាក់បាន
ដាក់មាសនេះចូលទៅក្នុងប្រអប់។ កាលពីមុន បុរសនេះបានព្យាយាមជូនមាសនេះដោយ
ផ្ទាល់ទៅអោយអ្នកមើលថែវិហារនៅក្នុងតំបន់ ប៉ុន្ដែអ្នកនោះបានបដិសេធ។

អ្នកកាន់កាប់វិហារនៅក្នុងតំបន់ម្នាក់ថ្លែងថា ទ្រព្យនេះអាចអោយគេសាងសង់វិហារថ្មីបាន
មួយទៀត៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Ria

Tags: strangegoldcharity