CamNews

យានយន្ត 

រថយន្ត Ford F-250 ម៉ូដែលថ្មី ឆ្នាំ២០១៣ ប្តូររាងថ្មី ធំ មាំ

រថយន្ត Ford F-250 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទ រថយន្តមួយប្រភេទ ដ៏ទំនើប ធំ ធ្ងន់ មាំ
ខ្ពស់ ធំទូលាយ អាចផ្ទុកទំងន់ បានជាច្រើន ដែលងាយស្រួលបើកបរ និង ធានានូវសុវត្ថភាព
ខ្ពស់ គួរឱ្យទុកចិត្ត។

រថយន្ត Ford F-250 ស៊េរីថ្មី  ឆ្នាំ២០១៣ ត្រូវរចនាម៉ូដឡើង យ៉ាងប្រណិត  ទាំងខាងក្នុង និង
ខាងក្រៅ ប្តូរនូវរូបរាងធំ មានកំលាំងម៉ាស៊ីនខ្លាំងជាងមុន ដោយបានបំពាក់ជាមួយនឹងបច្ចេក
វិជ្ជាចុងក្រោយ មាន ៨ម៉ាស៊ីន ស៊ីសាំង ៦.២លីត្រ/១០០ មានទ្វារ ៤ ដ៏ស្រស់ស្អាត។

ជាពិសេស រថយន្ត  Ford F-250  មានបំពាក់ ប្រព័ន្ធគ្រប់គ្រង សុវត្ថភាពខ្ពស់  ពេលបើកបរ
​ប្រព័ន្ធ ABS  និង មានពោងការពារសុវត្ថភាព។ល៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ ford