CamNews

សុខភាព 

វះ​កាត់​តំរង​នោម​ប្រើ​មនុស្ស​យន្ត​ធា


រាជ​ធានី​ភ្នំ​ពេញ​ ៖ គ្រូ​ពេទ្យ​ឯក​ទេស​ក្នុង​ការ​ព្យា​បាល ​វះ​កាត់​ជំងឺ​មហា​រីក​ប្រព័ន្ធ​តំរង​នោម​ និង​ជំងឺ​ច្រមុះ​ ត្រចៀក​របស់​ប្រទេស​សិង្ហ​បុរី​បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ បទ​បង្ហាញ​ដល់​សាធារណជន​ និង​ក្រុម​វេជ្ជ​បណ្ឌិត​នៅកម្ពុជា​​អំពី​ការ​រក​ឃើញ​ថ្មីៗ​​បច្ចេក​ទេស​ព្យា ​បាល​ជំងឺ​មហារីក​ប្រព័ន្ធ​តំរង​នោម​ និង​បញ្ហា​ច្រមុះ​ ត្រចៀក​។

បទ​បង្ហាញ​ជាមួយ​ក្រុម​វេជ្ជ​បណ្ឌិត​ខ្មែរ​បាន​ធ្វើ​ ឡើង​កាល​ពី​ថ្ងៃ​ទី​២២ មករា នៅ​សណ្ឋា​គារ​ភ្នំពេញ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៣ មករា បាន​ធ្វើ​ឡើង​ជាមួយ​សាធារណ​ជន​។ គោល​បំណង​នៃ​ការ​ធ្វើ​បទ​បង្ហាញ​នេះ​គឺ​​ដើម្បី​ផ្តល់​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ថ្មីៗ​ដែល​​មន្ទីរ​ពេទ្យ​ផាក​វេ​ហែល​​ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​រក​ឃើញ​ទាក់​ទិន​ការ​ព្យាបាល ​វះ​កាត់​ប្រព័ន្ធ​តំរង​នោម​ដែល​ប្រើ​ប្រាស់​​ដោយ​មនុស្ស​យន្ត​ គឺ​ជាវិធី​សាស្ត្រ​ព្យាបាល​បែប​ថ្មី​មួយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ តាម​ការ​ធ្វើ​បទ​បង្ហាញ​នោះ​ឱ្យ​ដឹង​ថា ការ​ព្យា​បាល​វះ​កាត់​ប្រព័ន្ធ​តំរង​នោម​ដែល​ធ្វើ​ដោយ​មនុស្ស​ គឺ​មាន​​លក្ខណៈ​ឈឺ​ជាង​ ហូរ​ឈាម​ច្រើន​ជាង​ ស្នាម​ធំ​ជាង​ និង​ព្យា​បាល​យូរ​ជាង​បើ​ប្រៀប​ធៀប​ជាមួយ​មនុស្ស​យន្ត។ ទោះ​បី​ជា​ធ្វើ​ការ​វះ​កាត់​ដោយ​មនុស្ស​យន្ត​ពិត​មែនតែ​​នៅ​តែ​ត្រួត​ ពិនិត្យ​ដោយ​វេជ្ជ​បណ្ឌិត​ជា​មនុស្ស​​ដដែល​។​

បទ​បង្ហាញ​​ឱ្យ​ដឹង​ទៀត​ថា ការ​ពិ​ត​ទៅ​ជំងឺ​មហា​រីក​ប្រព័ន្ធ​តំរង​នោម​ដំបូង​វា​មិន​មាន​ចេញ​សញ្ញា​ អ្វី​គួរ​ឱ្យ​កត់​សំគាល់​ទេ សញ្ញា​វា​ដូច​តែ​អ្នក​មាន​ជំងឺ​តំរង​នោម​ធម្មតា​ដែរ​ ដូច​ជា​ពិបាក​បត់​ជើង​ បត់​ជើង​ញឹក​ញាប់​ បត់​​ជើង​​ចេញ​ឈាម​ ហើយ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទើប​ចូល​ដល់​ដំណាក់​​កាល​មហារីក។ ​ឥឡូវ​នេះ​នៅ​មន្ទីរ​ពេទ្យ​ផាក​វេ​ហែល​ក្នុង​ប្រទេស​សិង្ហ​បុរីរក​ឃើញ​ ដំណាក់​កាល​ដំបូង​របស់​មហា​រីក​តំរង​នោម​នៅ​ក្នុង​បន្ទប់​ពិសោធន៍​នៃ​ការ​ ពិនិត្យ​ជំងឺទូ​ទៅ​ ហើយ​បើ​ព្យា​បាល​​ទាន់​ពេល គឺ​មាន​សុវត្ថិ​ភាព​ខ្ពស់​ណាស់​។

ចំណែក​ឯ​ជំងឺ​ច្រមុះ​ ត្រចៀក​វិញ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ផាក​វេ​ហែល​ ប្រទេស​សិង្ហ​បុរី​ឥឡូវ​នេះ​​ធ្វើ​ការ​វះ​កាត់​ដោយ​ប្រើ​កុំ​ព្យូ​ទ័រ​ជា​ ជំនួយ​បន្ថែម​ដើ​ម្បី​​ឱ្យ​ការ​វះ​កាត់​ និង​ព្យា​បាល​​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​មុន​ គឺ​អ្នក​ជំងឺ​លែង​មាន​បញ្ហា​នៅ​ពេល​​ក្រោយ​វះ​កាត់​ ហើយ​ការ​ព្យា​បាល​ទទួល​បាន​ជោគ​ជ័យ​ភ្លាមៗ ៕

http://kohsantepheapdaily.com.kh/art...123-02180.html

Tags: