CamNews

តារា 

Yoon Eun Hye ចូលរួមក្នុងវិស័យ សម្ដែងវិញក្រោយ បាត់មុខជាង ១ ឆ្នាំកន្លះ

ក្រោយពេលដែលបានបាត់មុខអស់រយៈពេលជាង ១ ឆ្នាំកន្លះមកនោះ Yoon Eun Hye បានត្រលប់
មកចូលក្នុងវិស័យភាពយន្តភាគវិញដែលនាងនឹងមានមុខក្នុងខ្សែភាពយន្តភាគថ្មីរបស់ MBC រឿង I
Miss You។

ក្នុងខ្សែភាពយន្តភាគនេះនាងនឹងដើរតួរជា Lee Soo Yeon ដែលជាស្នេហាដំបូងរបស់ Park Yoo
Chun ដែលពួកគេខិតខំតស៊ូក្នុងការរស់នៅជាមួយគ្នាទោះបីជាមានគេតាមបំបែកយ៉ាងណាក៏មិន
ព្រមចុះចាញ់ដែរ។ ខាងប៉ុស្ត៍ទូរទស្សន៍បានប្រាប់ថាគេសង្ឃឹមថាប្រិយមិត្តនឹងភ្ញាក់ផ្អើលជាមួយការ
សម្ដែងរបស់ នាងសារជាថ្មីក្នុងកញ្ចក់ទូរទស្សន៍ ហើយខ្សែភាពយន្តភាគនេះនឹងមានចាក់បញ្ចាំង
ក្រោយខ្សែភាពយន្តភាគរឿង Arang and The Magistrate លើប៉ុស្ត៍ MBC៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi 

 


Tags: Yoon Eun Hye Lee Soo Yeon drama korea