CamNews

តារា 

អតីតតួស្រី High School Musical នាង Vanessa Hudgens រាំបទថ្មីរបស់ Beyonce សិចស៊ីអស់ទាស់ (មានវីដេអូ)

Vanessa ត្រូវបាន ទស្សនិកជន ធ្លាប់ស្គាល់ យ៉ាងច្បាស់តាម រយៈរឿងដ៏ល្បី High School Musical ។ Vanessa ក៏ធ្លាប់មានទំនាក់ ទំនងស្នេហាជាមួយ Zac Efron ដៃគូសំដែង ជាមួយគ្នាផងដែរ ហើយ​បន្ទាប់ពី បែកធ្លាយរូប អាក្រាតរបស់ នាងរួចមក នាងក៏បាត់មុខ អស់មួយរយៈ ធំទៅ ។


បន្ទាប់ពីបាត់មុខ ថ្មីៗនេះ នាងចាប់ផ្តើម មានហាងឆេង វិញហើយ ដែលនាងបាន សំដែងរឿងថ្មីៗ មួយចំនួន ហើយក៏កំពុងតែ ថតជាបន្តៗទៀតដែរ ។ ដើម្បីកុំអោយ ស្ងាត់ពីដំណឹង ខ្លាចទស្សនិក​ជន ភ្លេចមុខនោះ ថ្មីៗនេះនាង បានបញ្ចេញវីដេអូ របស់នាង រាំជាមួយនិង មិត្តភក្តិ របស់នាង យ៉ាង សិចស៊ី​ដែល នាងរាំលើបទ “ Yonce “ របស់ Beyonce ។


ក្រៅពីវីដេអូនេះ យើងក៏បានលេចលឺ មកផងដែរថា នាងក៏ចង់ថតរឿង High School Musical វគ ៤ ដែរ ដែលធ្វើអោយ ទស្សនិកជន កាន់តែជឿជាក់ថា ភាគរយនៃ ការថតរឿង វគ្គ ៤ គឺពិតជាមាន ច្រើន ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube


Tags: star actress singer vanessa hudgens movie yonce