មកដល់អាមេរិក ជាមួយនឹងបាតដៃទទេ Jin Sook និង Do Won Chang ត្រូវធ្វើការគ្រប់យ៉ាង
ដើម្បីជីវភាពរស់នៅ មុននឹងទទួលបានជោគជ័យ បន្ទាប់ពីបើកហាងសម្លៀកបំពាក់ Forever
21។
ឆ្នាំ ១៩៨១ Jin Sook និង Do Won Chang បានរើពីកូរ៉េខាងត្បូទៅកាន់រដ្ឋ Los Angeles អាមេរិក
ដើម្បីផ្លាស់ប្ដូរជីវភាព។ពេលនោះ គូស្វាមីភរិយានេះ មានវ័យទើបតែ ២៦ឆ្នាំ ហើយពួកគេក៏មិន
មានប្រាក់ មិនមានសញ្ញាបត្រ ព្រមទាំងមិនចេះអង់គ្លេសប៉ុន្មាន។
អ្នកទាំងពីរ ប្ដេជ្ញា ធ្វើមានធ្វើបាន ក្នុងវិស័យកាហ្វេ ប៉ុន្តែ វាមិនស្រួលកើបលុយដូចការស្មាន
នោះទេ។ ក្នុងរយៈពេល៣ឆ្នាំបន្ទាប់នោះ ពួកគេត្រូវធ្វើការស្ទើរគ្រប់យ៉ាង ដើម្បីរស់ ចាប់ពីការ
ងារយាមទ្វារ រហូតដល់ធ្វើការបុគ្គលិកលក់សាំង និងបុគ្គលិកហាងកាហ្វេ។
ក្នុងពេលធ្វើជាបុគ្គលិកលក់សាំង Do Won Chang យល់ឃើញថា អ្នកដែលជិះរថយន្តល្អ គឺសុទ្ធតែជាអ្នកធ្វើការក្នុងវិស័យច្នៃម៉ូដសម្លៀកបំពាក់។ ឆ្នាំ ១៩៨៤ Do Won Chang បានជួល
ផ្ទះមួយទំហំ ៨៣ម៉ែត្រក្រឡា នៅ Los Angeles ដើម្បីបើកហាងសម្លៀកបំពាក់មួយ មានឈ្មោះ
ថា Fashion 21 ។
លោក Do Won Chang និងភរិយា
ដំបូង ប្ដីប្រពន្ធលោក Do Won Chang បានដាក់លក់សម្លៀកបំពាក់តម្លៃទាបដែលពេញនិយម
នៅកូរ៉េខាងត្បូង សម្រាប់អ្នកដែលមានដើមកំណើតកូរ៉េ។ ហាងរបស់ Do Won Chang រកបាន
ចំណូល ៧០០.០០០ដុល្លារ ក្នុងឆ្នាំទីមួយ។
ក្រោយពីជោគជ័យនេះ ពួកគេ ចាប់ផ្ដើមបើកហាងបន្ថែមចំនួនមួយ ជារៀងរាល់ ៦ខែម្ដង ហើយ
ចុងក្រោយ Do Won Chang ក៏ប្ដូរឈ្មោះហាងរបស់ខ្លួន ទៅជា Forever 21 ។ បច្ចុប្បន្ន ហាង
Forever 21 មានលក់ទាំងខោអាវបុរស នារី និងសម្លៀកបំពាក់ផ្សេងៗទៀតផងដែរ។ Do Won
Chang មានហាងនៅអាមេរិក កាណាដា អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន។ ចំណែក
ការិយាល័យកណ្ដាល គឺនៅ Los Angeles រដ្ឋ California អាមេរិក។
ប្រាក់ចំណូលពីហាងចំនួន ៦០០របស់ Do Won Chang បានឡើងដល់ ៤,៤ពាន់លានដុល្លារ
អាមេរិក។ យោងតាមទំព័រ Forbes ប្ដីប្រពន្ធDo Won Chang មានទ្រព្យសរុបជាង ៦,១ពាន់
លានដុល្លារអាមេរិក។
អគ្គនាយក Michael Stone នៃក្រុមហ៊ុនប្រឹក្សាយោបល់ Beanstalk យល់ថា Forever 21 ផ្គត់ផ្គង់
ផលិតផលទាន់សម័យប៉ុន្តែមានតម្លៃទាប។ ហាងនេះមានអតិថិជនច្រើនកីដោយសារ ហាងនេះ
ដាក់តាំងផលិតផលច្រើន ហើយវិធីដាក់តាំង ធ្វើឱ្យគេមានអារម្មណ៍ថា ស្រស់ស្រាយ ទាន់
សម័យ បែបយុវវ័យ។
បច្ចុប្បន្ន ក្រុមហ៊ុននេះ នៅតែគ្រប់គ្រងលក្ខណៈជាគ្រួសារ ដោយ Do Won Chang ប្រធានក្រុម
ហ៊ុន Jin Sook ជានាយកផ្នែកលក់។ចំណែកកូនស្រីទាំងពីររបស់ពួកគេ ក៏មានតួនាទីសំខាន់ក្នុង
ក្រុមហ៊ុន ៖ កូនស្រីច្បង ឈ្មោះ Linda ធ្វើជានាយកទីផ្សារ រីឯ Esther អ្នកគ្រប់គ្រងម៉ាកយីហោ៕
ប្រៃសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes