CamNews

ភាពយន្ត 

រឿងបាញ់ប្រហារបែប វិទ្យាសាស្ត្រនិងលាយវិជ្ជាគុន The Matrix ប្រកាសអំពីការថតរឿង The Matrix វគ្គ ៤

កាលពីឆ្នាំ ១៩៩៩ មានរឿងមួយ បានផុសចេញឡើង ក្នុងពិភព ហូលីវូដដែល ទទួលបានការគាំទ្រ និងកោតសរសើរ ជាខ្លាំងដែលរឿង មានឈ្មោះថា The Matrix ។ The Matrix គឺជារឿង បែបបាញ់ ប្រហារ វាយតប់កាប់ចាក់ ដោយប្រើវិជ្ជាគុន ហើយបូកផ្សំ ជាមួយនិង វិទ្យាសាស្ត្រទៀត ធ្វើអោយ ផ្ទៃរឿង ពិតជាមាន ភាពខុសប្លែក ពីរឿងដទៃៗ ។

Bộ ba phim "Ma trận" sắp tái ngộ khán giả 1

ឥលូវនេះ Camnews មានដំណឹងល្អ មួយសំរាប់ ទស្សនិកជន ដែលចូលចិត្តរឿង The Matrix គឺថា អ្នកដឹកនាំរឿង ២ នាក់បងប្អូន ដ៏ល្បីត្រកូល Wachowski បានប្រកាស អំពីការថតរឿង The Matrix វគ្គ ៤ ហើយ ។ បើតាមប្រភព ព័ត៌មាន បានអោយដឹង បងប្អូន Wachowski បានចាប់ផ្តើម ប្រមូល ផ្តុំសាច់រឿង ពីវគ្គមួយ ដល់វគ្គ ៣ ចូលគ្នាហើយ ក៏បានសរសេរ សាច់រឿងត្រួសៗ ដាក់អោយក្រុម ហ៊ុន Warner Bros មើលរួចហើយដែរ ។ យើងមិនទាន់ ដឹងថា សាច់រឿងថ្មី The Matrix 4 នេះគឺជា សាច់រឿងបន្ត ពីភាគមុនៗ រឺក៏ជាសាច់ រឿងថ្មីនោះទេ ។ យើងក៏មិនបាន ដឹងដែរថា តារាសំដែង Keanu Reeves នឹងសំដែង ជាតួឯកម្តងទៀត ឬយ៉ាងណានោះទេ ។ ឥលូវនេះ យើងមានតែពាក្យ ចចាមអារ៉ាម ខ្លះៗថារឿង នេះនឹងដាក់បញ្ចាំង ក្នុងឆ្នាំ ២០១៧ ជាមួយនិងរឿង Avatar 3 ។

Bộ ba phim "Ma trận" sắp tái ngộ khán giả 2

គួរបញ្ជាក់ផងដែរថា The Matrix ចេញដំបូង បំផុតនៅឆ្នាំ ១៩៩៩ ហើយវគ្គ២ The Matrix: Reload នៅក្នុងខែ ឧសភា ២០០៣ ហើយបន្តទៅវគ្គ ៣ នៅខែតុលា ឆ្នាំ ២០០៣ ដដែល ដែលបានទទួល ប្រាក់ចំនូល ដល់ទៅរាប់ពាន់ លានដុល្លារ ៕ 

Bộ ba phim "Ma trận" sắp tái ngộ khán giả 5

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie the matrix wachowski warner bros