CamNews

ប្លែកៗ 

ចិន៖ ស្លៀកឈុតកូនក្រមុំ ឈរកណ្ដាលទីលាន ដើម្បីសុំការថើបពីបុរសប្លែកមុខ

នារីវ័យ ២១ឆ្នាំម្នាក់ ជាជនជាតិចិន បានសម្រេចចិត្តស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ រួចឈរនៅ
ក្នុងទីលាន Zhengzhou ដើម្បីសុំការថើបពីបណ្ដាបុរសប្លែកមុខ ឆ្លងកាត់ទីនោះ។

ថ្ងៃទី ១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ត្រូវបានក្រុមយុវវ័យចិន ចាត់ទុកជាថ្ងៃបុណ្យនៃភាពនៅលីវ។
ថ្វីបើត្រូវបានគេហៅថា ថ្ងៃបុណ្យនៅលីវ ប៉ុន្ដែនេះគឺជាឱកាសល្អសម្រាប់ក្រុមយុវវ័យដែលនៅ
លីវ ស្វែងរកស្នេហារបស់ខ្លួន។

នៅក្នុងឱកាសនេះដែរ គេឃើញនារីម្នាក់ ឈ្មោះ Sign Zhuqing អាយុ ២១ឆ្នាំ ដែលមានជម្ងឺថ្លើម
ប្រភេទ B បាន
សម្រេចចិត្តស្លៀកពាក់ឈុតកូនក្រមុំ រួចឈរនៅក្នុងទីលាន Zhengzhou ដើម្បី
សុំការថើបពីបណ្ដាបុរសប្លែកមុខ ឆ្លងកាត់ទីនោះ។ បុរសណាដែលបានមកថើប នាងនឹងជូនផ្កា
កុលាបមួយទងជាអនុស្សាវរិយ។ ក្រៅពីនេះ នៅក្បែរ Zhuqing ក៏មានផ្ទាំងបដាមួយដែលសរសេរ
ថា  "ជម្ងឺរលាកថ្លើមប្រភេទ B គឺឆ្លងតាមរយៈតែការរួមភេទ ឈាម និងការពរផ្ទៃតែប៉ុណ្ណោះ។ ការ
ថើបមិនអាចឆ្លងមេរោគនេះនោះទេ"។


នាង Zhuqing បានអោយដឹងថា មូលហេតុដែលខ្លួនធ្វើបែបនេះគឺដើម្បីផ្សព្វផ្សាយនូវការយល់
ដឹងអំពីជម្ងឺរលាកថ្លើមប្រភេទ B ​ដល់មនុស្សទូទៅ និងដើម្បីបំបាត់ការរើសអើង និងការសម្រេច
ចិត្តរៀបការជាមួយអ្នកមានផ្ទុកមេរោគនេះ៕
ដោយ ៖ សីហា
ប្រភព ៖ baidu

Tags: hepatitis B girls wedding street levy kiss strange