CamNews

តារា 

នារីដែលគប់ពងមាន់ដាក់ Simon ក្នុងកម្មវិធី Britian's Got Talent មិនស្តាយក្រោយនឹងទង្វើរបស់នាងឡើយ

Natalie Holt ជានារីដែលបាន ធ្វើភ្លៀងផ្គរ នៅកម្មវិធី Britian Got Talent វគ្គផ្តាច់ព្រ័ត្រ ថ្មីៗនេះ
ដោយបានគប់ពងមាន់ ដាក់អ្នកកាត់សេចក្តីដ៏ពិបាកមួយគឺ Simon Cowell ។ នាងបានប្រាប់ថា
ពេលនេះ នាងគ្មានអារម្មណ៍ថាសោកស្តាយសោះឡើយ តែនាងសប្បាយចិត្តខ្លាំងណាស់ ។



កាលពីម្សិលមិញ Natalie និយាយថា ទង្វើរបស់នាង ពិតជាឆ្កួតខ្លាំងណាស់ តែមកដល់ថ្ងៃនេះ
នាងបានក្រឡាស់សំដីរបស់នាងវិញ ដោយនិយាយថា នាងមិនមានអារម្មណ៍សោកស្តាយរាល់
ទង្វើដែលនាងធ្វើឡើយ ។ នាងប្រាប់ថា នាងបានទទួលការគាំទ្រជាច្រើនពីមិត្តភក្តិ និង បណ្តា
អ្នកសិល្បះល្បីជាច្រើនទៀត ដែលមិនចូលចិត្ត Simon Cowell ដោយធ្វើការខលមកនាង យ៉ាង
សំងាត់​ ព្រោះពួកគេមិនចង់ធ្វើជាសាធារណៈ ។



នាងនិយាយថា បណ្តាអ្នកសិល្បះល្បីៗទាំងនោះ និយាយថា អ្នករាល់គ្នាពិតជាខ្លាច មិនហ៊ាន
ក្រោកឈរ ប្រឆាំងជាមួយ និង Simon ឡើយមានតែនាងប៉ុណ្ណោះដែលហ៊ានធ្វើរឿងបែបនេះ ។
នាងបន្តថា នាងមិនបានស្អប់ Simon ទេ តែនាងគ្រាន់តែមិនចូលចិត្តទង្វើ និងចរិត ឬកពាររបស់
Simon ព្រោះគាត់ជាអ្នកកាត់សេចក្តីក្នុងពិភពសិល្បះ ហើយគាត់មិនដែលនិយាយសរសើរ អំពី
ការខិតខំប្រឹងប្រែង របស់បេក្ខជន បេក្ខនារីឡើយ ។ ដូចនេះហើយទើបនាង សំរេចចិត្តធ្វើបែប
នេះដាក់ Simon ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood