រុស្ស៉ី៖ នៅពេលបង្ហោះរូបភាព នៃទន្លេភ្លើងមួយកន្លែង ដែលត្រូវបានបុរសជនជាតិរស្ស៉ីម្នាក់
រកឃើញ គឺបានធ្វើអោយមនុស្ស ជាច្រើនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។
លោក Liudmila មានវ័យប្រហែលជា ៤៥ឆ្នាំ បាននិយាយថា ទន្លេភ្លើងមួយនេះ គឺលោកជាអ្នក
ផ្ដិតរូបភាព ពោលគឺលោកបានសម្រេចចិត្ដ ដោយមិនខ្លាចស្លាប់ ដើម្បីចូលទៅថតវាមក។
លោក Liudmila បានបន្តថា ទន្លេភ្លើងដ៏វែងមួយនេះ ត្រូវបានកើតឡើង នៅតំបន់ Plosky Tol
bachik ពោលគឺវាកើតឡើងនៅជុំវិញភ្នំ Kamchatka Peninsula ដែលជាភ្នំមួយ រកកល់នឹងផ្ទុះ
ភ្នំភ្លើង ដែលមានទីតាំងនៅប៉ែកខាងកើតប្រទេសរុស្ស៉ី។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ នៅមិនទាន់ដឹងច្បាស់អំពី ប្រវែងពិតប្រា
កដនៃទន្លេនេះទេ គេគ្រាន់តែដឹងថា ទន្លេនេះវែង ដែលមានភ្លើងហូរហ៊ុំព័ទតំបន់ភ្នំ និងមាន
ពន្លឺភ្លឺដូចព្រះច័ន្ទ៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail