CamNews

តារា 

ក្រុមអ្នកគាំទ្រទូទាំងសកលលោក នៅយប់នេះ នឹងធ្វើពិធីឧទ្ទិសដល់ EunB និង RiSe ដែលបានស្លាប់បាត់បង់ជីវិត

អ្នកគាំទ្រមកពីគ្រប់ទិសទី នឹងប្រារព្ធធ្វើពិធីអុជទៀនឧទ្ទិសដល់ EunB និង RiSe នៅវេលាយប់នេះ។






ពត៌មានដែលធ្វើឲមានការភ័យតក់ស្លុតដល់វិស័យ K-Pop បានឲដឹងថា EunB និង RiSe ដែលជាសមាជិកក្រុម, Ladies’ Code បានស្លាប់បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ បានកើតឡើង កាលពីថ្ងៃទី ៣ សីហា ដែលធ្វើឲ EunB ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ រីឯ RiSe និង Sojung ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់។ Sojung អាចមានឱកាសជាសះស្បើយ ប៉ុន្តែ RiSe វិញបានបាត់បង់ជីវិត កាលពីម្សិលមិញបាត់ទៅហើយ បើទោះបីជាបានវះកាត់ចំនួន ៣ដង ក៏ដោយ។




ដូច្នេះតារាល្បីៗជាច្រើន និង ក្រុមអ្នកគាំទ្រទាំងអស់ នៅទូទាំងសកលលោក នឹងប្រារព្ធធ្វើពិធី​អុជទៀនឧទ្ទិសដល់ EunB និង RiSe នៅយប់នេះ ដែលវាគឺជាពេលវេលាដ៏វិសេសមួយ។




អាន៖ គួរឲសោកស្តាយណាស់! សមាជិក Ladies’ Code បានបាត់បង់ជីវិតម្នាក់ទៀតហើយ

អាន៖ គួរឲអាណិតណាស់! ម្នាក់ៗស្រក់ទឹកភ្នែក អួលដើមក នៅក្នុងពិធីដង្ហែរសព នាង EunB (មានវីដេអូ)





 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖   koreaboo