ការបាត់បង់ជីវិតរបស់តារាចម្រៀងស្រី នៃក្រុម Ladies' Code កញ្ញា EunB ធ្វើឱ្យ ក្រុមអ្នកគាំទ្រ
របស់ Kpop មានការសោកស្ដាយមិនទាន់បាត់ផង ស្រាប់តែសមាជិកម្នាក់ទៀតរបស់ក្រុមនេះ
បានបានស្លាប់បន្ត។
Kwon Rise សមាជិករបស់ Ladies' Code បាត់បង់ជីវិត ក្រោយពិធីបុណ្យសពរបស់មិត្ត
រួមក្រុមរបស់នាង
ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ៣កញ្ញា បណ្ដាលឱ្យអ្នកគាំទ្ររបស់ក្រុម Ladies' Code
មានការស្រណោះស្ដាយជាខ្លាំង ដោយសារតែសមាជិកម្នាក់ គឺនាង EunB បានបាត់បង់ជីវិត ហើយសមាជិកដទៃកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ Rise រងរបួសធ្ងន់ និងស្ថិតក្នុងស្ថានភាពសន្លប់។
នៅឯពិធីបុណ្យរបស់ Eunb គេឃើញមានតែ Ashley និង Zuny ប៉ុណ្ណោះដែលមានសុខភាព អាច
ត្រូវគេអនុញ្ញាតឱ្យចូលរួម។ ក្រោយមក អ្នកទាំងពីរក៏វិលចូលពេទ្យដើម្បីបន្តព្យាបាលរបួស។
Rise របស់ របស់ក្រុមចម្រៀង Ladies’ Code កាលនៅរស់
នៅឯមន្ទីរពេទ្យ ដែល Rise កំពុងទទួលការព្យាបាល ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាល
និងធ្វើការវះកាត់ឱ្យនាង យ៉ាងដុតដៃដុតជើង ប៉ុន្ដែ មិនបានជោគជ័យ ព្រោះ Rise បាត់បង់ឈាម
អស់យ៉ាងច្រើន។ ក្រោយមួយរយៈពេលខ្លីនៃការព្យាបាល Rise នៅតែមិនអាចរស់បាន នាងបាន
ស្លាប់នៅវេលាម៉ោង ១០ (ម៉ោងក្នុងស្រុក) ថ្ងៃទី ៧ កញ្ញានេះ ក្នុងវ័យ ២៣ឆ្នាំ។
EunB របស់ក្រុម Ladies’ Code
ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធន់ កាលពីថ្ងៃទី ៣ កញ្ញា បានឆក់យកជីវិតរបស់តារាចម្រៀងស្រី
វ័យក្មេងចំនួនពីររូប ដែលមានសមត្ថភាព របស់ Kpop។ អ្នកគាំទ្ររបស់ Kpop នៅក្នុងប្រទេស
ក៏ដូចជាក្រៅប្រទេស មានការអាណិតអាសូរជាខ្លាំង ដល់សមាជិករបស់ Ladies’ Code ដែល
បានបាត់បង់ជីវិត និងបួងសួង សូមឱ្យសមាជិកដែលនៅសល់របស់ Ladies’ Code បានជាសះ
ស្បើយ និងសុខសុវត្ថិភាព។
ក្រុមចម្រៀងស្រី ល្បីឈ្មោះ Ladies' Code
គួររំលឹកថា មុននេះ មានសារព័ត៌មានមួយចំនួន ចុះផ្សាយអំពីករណីគ្រោះថ្នាក់ខាងលើនេះ ៖
រថយន្ដឈ្នួលរបស់ Ladies’ Code មានបញ្ហាត្រង់កង់ ហើយការរងរបួសធ្ងន់ និងឈានដល់ស្លាប់
បាត់បង់ជីវិតរបស់ EunB និង RiSe គឺដោយសារពួកនាង មិនបានដាក់ខ្សែក្រវាត់ការពារ ធ្វើឱ្យ
ពួកនាង ត្រូវហោះចេញក្រៅរថយន្ដ នៅពេលជួបគ្រោះថ្នាក់។
Rise (ទីពីរ រាប់ពីឆ្វេង) ជាមួយនឹងក្រុមរបស់ខ្លួន
និយាយអំពីចម្រៀងរបស់ក្រុម Ladies’ Code វិញ បច្ចុប្បន្ន បទចម្រៀងចាស់របស់ពួកនាង គឺបទ
I’m Fine Thank You (Ladies’ Code) បានលោតឡើងកំពូលតារាងចំណាត់ថ្នាក់។ សូមអញ្ជើញ
ទស្សនា ដូចខាងក្រោម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Hellokpop/BBC