CamNews

តារា 

Hyorin ជាប់លេខមួយខាងសម្លេងពិរោះ


ចុងក្រោយលទ្ធផលនៃចំណាត់ថ្នាក់ខាងសម្លេងពិរោះត្រូវបានចេញផ្សាយដោយ
ការវាយតម្លៃលើចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងដោយអ្នកជំនាញ៣រូបហើយ
ត្រូវបានចេញជាផ្លូវការតាមរយៈប្រព័ន្ធ Internet ដែលមានចំណងជើងថា "Girl
Group Vovalist Ranking" ដោយការវាយតម្លៃលើចំណាត់ថ្នាក់នេះត្រូវបានធ្វើ
ឡើងយ៉ាងផ្ចិតផ្ចង់ទៅលើតារាគ្រប់រូបដែលដាក់ពាក្យប្រឡងដោយមិនត្រឹមតែ
សំដៅទៅលើសម្លេងលើបទចម្រៀងនោះទេប៉ុន្តែត្រូវរាប់បញ្ចូលទាំងសម្លេង
ក្នុងការសម្ដែងលើកញ្ចក់ទូរទស្សន៍ ការសម្ដែងលើឆាក និងការច្រៀងត្រូវតាម
បទចម្រៀង។ ការវាយតម្លែនេះក៏រាប់បញ្ចូលផងដែរលើការសម្ដែងក្នុងបទចម្រៀង។
ដោយនៅក្នុងនោះសមាជិកក្រុម SISTAR's នាង Hyorin ទទួលបាន ៣៨០ ពិន្ទុ
ឈរនៅលំដាប់លេខ១ខណៈដែល Davichi សមាជិកក្រុម Lee Hae Ri និង Jea
សមាជិកក្រុម Brown Eyed Girls ស្ថិតនៅលេខ២ និងលេខ៣ ហើយលេខ៤
បានទៅលើ IU និងលេខ៥បានទៅលើសមាជិកក្រុម Girls' Generation គឺនាង
Taeyeon លទ្ធផលនៃការវាយតម្លៃនេះក៏ត្រូវបានទទួលការយល់ស្របពីខណៈ
អ្នកវិភាគតាម Internet ជាច្រើនផងដែរ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ soompi

Tags: kpopgirls' generationsistarbrown eyed girls