CamNews

តារា 

Justin Bieber ត្រូវបានគេចោទប្រកាន់ថា បង្កបញ្ហាតាមផ្លូវ និង រំខានអ្នកជិតខាង

យោងតាមព័ត៌មានរបស់ TMZ បានអោយដឹងថា ថ្មីៗនេះ Justin Bieber បានបង្កបញ្ហាតាម
ដងផ្លូវ ដោយបើកបរលឿនហើយ សំលេងឡានបង្កការភ័យខ្លាច និង រំខានដល់អ្នកជិតខាង ។



លោក Keyshawn Johnson ដែលជាអ្នកមានមុខមាត់ ក្នុងព័ត៌មានកីឡានោះ បានប្រាប់ថាទៅ
TMZ ថា ពេលដែលលោក​ កំពុងលេងកំសាន្តជាមួយ​កូនៗ លោកបានលឺសំលេង ឡានយ៉ាង
ទ្រហឹង ចេញពីចំងាយមក ។ ដើម្បីសុវត្ថិភាព លោកក៏អោយកូនៗ ចូលផ្ទះហើយ ក៏បានបើក
ឡានចាំដេញ ឡានមួយ នោះ ពេលដែលលោក តាមទាន់ហើយស្កាត់បាន ទើបលោកដឹងថា
អ្នកបើកឡាននោះជា​ Justin Bieber សោះ ។ លោកបានអោយ Justin Bieber ចុះមកនិយាយ
តែបដិសេធ ហើយក៏បើកឡានរត់ ។



ប្រភព TMZ បន្តថា តំណាងប៉ូលិសលោក Steve Whitmore ប្រាប់ថា ខាងប៉ូលីសទទួលបានការ
ហៅទូរស័ព្ទផ្ដឹង ២ ដងទៅ Justin Bieber ដែលតែងតែបើកបរ ក្នុងល្បឿនលឿន ហើយបង្កភាព
ភ័យខ្លាច ដល់អ្នកជិតខាង ។ ប៉ូលីសកំពុងធ្វើការសើបអង្កេត ទៅលើករណីនេះ បើប៉ូលិសអាច
រកឃើញថា Justin Bieber មានបញ្ហាមែននោះ ប៉ូលីសនឹងដាក់វិធានការលើ Justin Bieber ៕



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: justin bieber star