CamNews

ប្លែកៗ 

ដឹង​ខ្លួន​បន្ទាប់​ពី​សន្លប់ ស្រាប់​តែ​ចេះ​និយាយ​ស្ទាត់ ​ភាសា​ដទៃ

បុរស​ម្នាក់​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង បន្ទាប់​ពីបាន​សន្លប់​ ស្រាប់​តែ​ចេះ​និយាយ​ភាសា​
ស៊ុយអ៊ែត​ យ៉ាង​ស្ទាត់​ជំនាញ​។

លោក Michael Boatwright ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​សន្លប់​ នៅ​ក្នុង​បន្ទប់​
សណ្ឋា​គារ​មួយ​ កាល​ពី​ថ្ងៃទី​២៨​កុម្ភៈ​។ Michael Boatwright ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យs
​នៅ​ក្រុង Palm Springs នៃ​រដ្ឋ​ California ដើម្បី​សង្គ្រោះ​បន្ទាន់​។

ក្រោយ​ការ​ព្យាបាល​មួយ​រយៈ​ ពេល​ដឹង​ខ្លួន​ឡើង​វិញ Michael Boatwright មិន​បាន​ចង​ចាំ​អ្វី​
ទាំង​អស់​អំពី​ខ្សែ​ជីវិត​របស់​ខ្លួន​ ហើយ​នៅ​ពេល​ត្រូវ​គេ​សួរ​ឈ្មោះ លោក​តែង​ឆ្លើយ​ថា ឈ្មោះ
“Johan Ek” ។ ប័ណ្ណ​បើក​បរ​រថយន្ដ​របស់​គាត់​ បញ្ជាក់​ថា គាត់​កើត​នៅ​ក្នុង​រដ្ឋ Florida អាមេរិក
ប៉ុន្ដែ ក្រោយ​ពី​បាន​ដឹង​ខ្លួន នៅ​លើ​គ្រែ​ក្នុង​មន្ទីរ​ពេទ្យ​ នៅតំបន់ Palm Springs រដ្ឋ​ California អ្វី
ដែល​គាត់​អាច​និយាយ​ គឺ​សុទ្ធ​តែ​ជា​ភាសា​ស៊ុយអ៊ែត។

ក្រុម​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ និង​រក​ឃើញ​ថា បុរស​នេះ​កំពុង​បាត់​បង់​ការ​ចង​ចាំ​បណ្ដោះ​អាសន្ន។
បណ្ដា​មនុស្ស​ដែល​បាន​កើត​ជម្ងឺ​នេះ គឺ​មិន​អាច​ចង​ចាំ​អ្វី​នោះ​ទេ ហើយ​ក៏មិន​មានកើត​ឡើង​នូវ
​ការ​ចងចាំ​ថ្មី​នោះ​ដែរ។

ឯកសារ​មួយ​របស់ Boatwright នៅ​លើ​អ៊ីនធើរណិត បាន​បង្ហាញ​ថា លោក  Boatwright ធ្លាប់​
រៀន​ និង​រស់​នៅ​ក្នុង​ប្រទេស​ស៊ុយ​អ៊ែត​។ Boatwright បាន​បញ្ចប់​បរិញ្ញាបត្រ​ នៅ​ Michigan និង
​ថ្នាក់អនុបណ្ឌិត នៅ​សកល​វិទ្យា​ល័យ Stockholm ប្រទេស​ស៊ុយ​អ៊ែត។  នេះ​អាច​ជា​មូលហេតុ​
ដែល​លោក Boatwright អាច​ប្រើ​ប្រាស់​ភាសា​​ស៊ុយ​អ៊ែត បាន​យ៉ាង​ស្ទាត់​ជំនាញ។

ដោយ​ចេះ​តែ​និយាយ​ភាសា​ស៊ុយ​អ៊ែត និង​មិន​អាច​និយាយ​ភាសា​អង់គ្លេស​ដូច​មុន Boatwright
ក៏​បាន​ទៅ​កាន់​ប្រទេស​ ស៊ុយ​អ៊ែត ដើម្បីបង្កើត​ជីវិត​ថ្មី​របស់​។

​រឿង​ចម្លែក​របស់ Boatwright មិន​មែនជា​ករណី​ទី​មួយ​នោះ​ទេ កាល​ពី​ខែ​ធ្នូ ឆ្នាំ​ទៅ លោក Alun
Morgan អាយុ ៨១​ឆ្នាំ ក៏​ធ្លាប់​សន្លប់ ហើយ​ពេល​ដឹង​ខ្លួន​ក៏​ភ្លេច​ភាសា​អង់​គ្លេស​គ្មានសល់ ជំនួស
​មក​វិញ​ លោក​ចេះ​តែ​និយាយ​ភាសា​ Gaelic ដែល​លោក​មិន​ធ្លាប់​បាន​រៀន​ទល់​តែសោះ។

 

ដោយ ៖ តារា
ប្រភព ៖ CNN/EVA

 


Tags: Michael Boatwright Palm Springs ​ California strange